Connect with us

ជីវិតកម្សាន្ដ

លោកតា សាឡាត់​ វរ​សិល្បករ​អាយ៉ៃ​ជើង​ចាស់ នៃ​កម្ពុជា​ បាន​ទទួល​មរណភាព​មុន​នេះ​បន្តិច

បានផុស

នៅ

លោកតា សាឡាត់​ វរសិល្បករអាយ៉ៃជេីងចាស់នៃកម្ពុជា​បានទទួលមរណភាមុននេះបន្តិច។ នេះបើតាមទំព័រហ្វេសបុក​ក្រុមព្រះសុរិយា​ ចេញផ្សាយមុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​​ដដែលបាន​ឱ្យ​ដឹង​ថា ដំណឹងដ៏គួរឱ្យ​សោកស្តាយក្រៃលែង​ ដែលក្រុមព្រះសុរិយាបានទទួលព័ត៌មានមក​ថា​ លោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅលោកតា​ សាឡាត់​ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃកម្ពុជាបានទទួលមរណភាពនៅព្រឹកថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២១នេះ​ ដោយរោគាពាធ​ ក្នុងជន្មាយុ៧៤ឆ្នាំ​ នៅគេហដ្ឋានរបស់លោក​ ក្នុងរាជធានីភ្នំពេញ។

នេះជាដំណឹងដ៏សែនសោកស្តាយក្រៃលែងនៃការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀតហេីយលេីផ្នែកសិល្បៈអាយ៉ៃ។ លោកព្រឹទ្ធាចារ្យ​សាឡាត់​ បានបំរេីវិស័យសិល្បៈតាំងពីសម័យសង្គមរាស្រ្តនិយម​ រហូតដល់បច្ចុប្បន្ន​។ ក្រុម​ព្រះសុរិយាទាំងមូលសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យអញ្ជេីញទៅកាន់សុគតិភាពកុំបីឃ្លាងឃ្លាតឡេីយ៕

ព័ត៌មានពាក់ព័ន្ធ៖ ប្រវត្តិសង្ខេប និង​បណ្ដាំចុងក្រោយមុនព្រឹទ្ធាចារ្យអាយ៉ៃ សាឡាត់ មុនចែកឋាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់

កីឡា៧ ម៉ោង មុន

ការ​ប្រកួត​ថ្ងៃ​ទី២៨​ មិថុនា​ ជា​ការ​សម្រេច​បំណង​ធំ​មួយ​របស់​ ពេជ្រ អាទិទេព​

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ 

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ

Sokha Hotels

ព័ត៌មានពេញនិយម