ព័ត៌មានជាតិ
អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ ផ្តល់អំណោយជូនជនពិការ និងអ្នកខ្វះខាតជីវភាព
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋគ្មានទីពឹង ជនចាស់ជរា ជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអដេស៍ ជនពិការ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន ៦៦គ្រួសារ ក្នុងសង្កាត់វាលស្បូវ ។

នាឱកាសនោះ លោក ចេង មុនីរ៉ា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ អភិបាលខណ្ឌច្បារអំពៅ ក៏ប្រាប់ប្រជាពលរដ្ឋថា «យន្តការពារដ៏ស័ក្តិសិទ្ឋ សម្រាប់ការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង គឺអនុសាស្ត្រដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ ៣ការពារ ៣កុំ» បងប្អូនទាំងអស់គ្នា នឹងចៀសផុតពីជំងឺកូវីដ-១៩ ។

លោកបានលេីកឡេីងថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ គឺ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

ក្ក្នុងឱកាសនេះ លោក ចេង មុនីរ៉ា ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់លោក ឃួង ស្រេង អភិបាល រាជធានី និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋគ្មានទីពឹង ជនចាស់ជរា ជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអដេស៍ ជនពិការ ដែលជួបការខ្វះខាតជីវភាព ក្នុងអំឡុងប៉ះពាល់ នៃព្រឹត្តិការណ៍សហគម ន៍ ២០ កុម្ភៈ និង សូមអោយបងប្អូន រក្សា អនាម័យ ខ្លួនប្រាណ ពាក់ម៉ាស អោយបានត្រឹមត្រូវ លាងសំអាតដៃ អោយបានញឹកញា ប់ រក្សាគំលាត អោយបានឆ្ងាយពីគ្នា មុនប្រើប្រាសរបស់អ្វីមួយ ត្រូវតែលាងសំអាត អោយបានស្អាតល្អ បាញ់អាល់កុល ជាប្រចាំ ។

លោក ញាណ ចាន់សោភា នាយករដ្ឋបាល បានញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន ៖ អង្ករចំនួន ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអុីវ ត្រីខ មី ម៉ាស ជែល និងថវិកាមួយចំនួន ៕
អត្ថបទ ៖ នរា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


