ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់កាកបាទក្រហមជំរុញឱ្យធ្វើសកម្មភាពរួមគ្នាដើម្បីលើកកម្ពស់សុខភាពមាតានិងទារកកាន់តែប្រសើរ
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជានិងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិបានជំរុញឱ្យសកម្មភាពរួមគ្នាដើម្បីលើកកម្ពស់សុខភាពមាតានិងទារកនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ថ្លែងក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងសម្រាលកូន នៅមន្ទីរពេទ្យកុមារជាតិ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំង

ម្តាយ និងទារក មានសុខភាពល្អ” រៀបចំឡើងដោយ ក្រុមហ៊ុនវ័ន ម៉រ គ្រុប (វីតាល់)នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី បានមានប្រសាសន៍ថា«ទោះក្នុងកាលៈទេសៈណាក៏ដោយសូមពង្រឹងការប្តេជ្ញាចិត្តនិងធ្វើសកម្មភាពរួមគ្នាក្នុងការលើកកម្ពស់ការយល់ដឹងដល់ការថែទាំមុនសម្រាល និងការពិនិត្យសុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃជាប្រចាំ ដែលជាអន្តរាគមន៍ធានាសុវត្ថិភាពទាំងម្តាយនិងកូន ថែមទាំងចូលរួមផ្តល់ការគាំទ្រអាហារូបត្ថម្ភ លើកកម្ពស់សុខភាពផ្លូវចិត្ត និងរៀបចំគ្រួសារសម្រាប់ការសម្រាលកូនដោយសុវត្ថិភាព»។

ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណចំពោះមន្ទីរពេទ្យកុមារជាតិ ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅក្នុងការរៀបចំពិធី និងជួយសម្របសម្រួលផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ យ៉ាងសកម្ម ហើយជាពិសេសថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះវីតាល់ដែលបានរួមចំណែកជានិច្ចកាលជាដៃគូយុទ្ធសាស្ត្រនៃទិវាជាតិសុខភាព មាតា ទារក និងកុមារ ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការរៀបចំកម្មវិធីសំណេះសំណាល សួរសុខទុក្ខ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ជារៀងរាល់ឆ្នាំកន្លងមកនេះផងដែរ។

លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរៀបចំ អនុវត្តន៍ការងាររបស់មន្ទីរពេទ្យកុមារជាតិ ដែលបានផ្ដល់ជូននូវសេវាពិនិត្យសុខភាពជាប្រចាំ និងសេវាផ្តល់កំណើតជូនស្ត្រី រួមជាមួយសេវាតំហែទាំសុខភាពមាតា ទារក បន្ទាប់ពីសម្រាលរួច និងកុមារប្រកបដោយប្រសិទ្ធិភាព ស្មារតីទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈ។ លោកស្រីបន្តលើកទឹកចិត្តឱ្យអ្នកម្តាយគ្រប់រូប ទទួលទានចំណីអាហារដែលមានសារធាតុចិញ្ចឹមប្រកបដោយអនាម័យខ្ពស់ និងពិសាទឹកដែលមានគុណភាពខ្ពស់ដូចជាវីតាល់ ឱ្យបានគ្រប់គ្រាន់ជាប្រចាំ ដើម្បីទ្រទ្រង់ជីវិត និងការលូតលាស់របស់ទារកឱ្យបានល្អប្រសើរ ព្រោះសុខភាពរបស់ទារក-កុមារ គឺជាទ្រព្យធនយុទ្ធសាស្ត្រ ដែលអនាគតនៃប្រទេសជាតិពឹងផ្អែកលើ ដូចនេះយើងទាំងអស់គ្នាត្រូវតែរួមគ្នា ថែទាំពួកគាត់ឱ្យបានល្អ ជាទីបំផុត។

លោកស្រីបានបន្ថែមថា ការវិនិយោគធនធាន និងការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សេវាថែទាំសុខភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងការចូលរួមពីវិស័យឯកជន អង្គការសង្គមស៊ីវិល និងមាតាបិតាផ្ទាល់ នឹងរួមចំណែកធ្វើឱ្យប្រព័ន្ធថែទាំសុខភាពកាន់តែមានលក្ខណៈបរិយាប័ន្ន និងភាពធន់។

លោកស្រីប្តេជ្ញាថានឹងបង្កើតឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចការងារសង្គមឱ្យកាន់តែទូលំទូលាយ ពិសេសលើសុខុមាលភាពសង្គម ដែលមាន សុខភាពមាតា ទារក និងកុមារ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានលើកឡើងថាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លានាពេលនេះ គឺជាការរួមចំណែកយ៉ាងធំធេងមួយក្នុងការជួយជំរុញការព្យាបាល មាតា និងទារកឱ្យឆាប់ជាសះស្បើយផងដែរ៕
អត្ថបទ៖ សំអឿន

-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


