ព័ត៌មានជាតិ
ដឹងការពិតហើយ! ករណីស្ត្រីត្រូវគេដាក់ថ្នាំសណ្ដំដោះយកទ្រព្យសម្បត្តិនៅផ្សារដើមអំពិល
បាត់ដំបង ៖ ជុំវិញករណីថា មានស្ត្រីម្នាក់ត្រូវបានគេដាក់ថ្នាំសណ្តំដោះយកទ្រព្យសម្បត្តិអស់ពីខ្លួននៅផ្សារដើមអំពិលស្រុកសំពៅលូនពេលនេះបែកធ្លាយការពិតហើយ។

ក្រោយពីមានករណីនេះ កើតឡើងភ្លាមៗអ្នកប្រើប្រាស់បណ្តាញសង្គមបានធ្វើការផ្សព្វដោយថា ជាករណីជនសង្ស័យដាក់ថ្នាំសណ្តំដោះយកទ្រព្យសម្បត្តិពីជនរងគ្រោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជនទៅវិញ។ ដោយការផ្សព្វផ្សាយខុសពីការពិតនេះត្រូវបានស្នងការខេត្តថាជាការបង្ហោះព័ត៌មានដែលខ្វះហេតុផលគ្រប់គ្រាន់ជាហេតុនាំឲ្យបង្កទៅជាបាតុភាពបង្កការការភ័យខ្លាចនិងបង្កើតឲ្យមានភាពអាប់អួរដល់សង្គម។
ការបែកធ្លាយករណីខាងលើនេះ ខណៈដែលនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់ឈ្មោះ(ស.ន) អាយុ៣០ឆ្នាំ រស់នៅស្រុកសំពៅលូនបានទៅដាក់ពាក្យបណ្តឹងពីករណីខាងលើនេះថា មានក្រុមជនសង្ស័យនាំខ្លួនទៅចែកមាសចែកប្រាក់ដែលជនសង្ស័យអះអាងថា ពួកគេរើសបាន។
ដោយសារតែការឆោតល្ងង់និងជឿជាក់នៅទីបំផុត ខ្លួន(ស្ត្រីរងគ្រោះ)បានចាញ់បោកក្រុមជនសង្ស័យដោយទទួលបាន(សំណសុទ្ធ)មួយកូនថង់ប៉ុណ្ណោះ។ ដែលការណាត់ចែកនេះនៅចំណុចផ្សារដើមអំពិលក្នុងមូលដ្ឋាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដោយស្ត្រីរងគ្រោះអះអាងថា មិនមែនជា ករណីដាក់ថ្នាំសណ្តំដូចការបង្ហោះតាមបណ្តាញសង្គមនោះទេ។

ពាក់ព័ន្ធករណីនេះ ឲ្យកាន់តែច្បាស់លាស់ លោកពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូនក៏បានដឹកនាំធ្វើការស្រាវជ្រាវលើករណីនេះទើបសមត្ថកិច្ចបានអះអាងថា តាមការពិតជារឿងក្រុមជនសង្ស័យដើរតួជាអ្នករើសបានកាបូបមាសប្រាក់ហើយបានឲ្យជនរងគ្រោះឃើញរួចឈានទៅដល់ការកំណត់បែងចែកគ្នានៅទីកំបាំងពីបក្សពួកគេដែលដើរតួជាម្ចាស់កាបូបប្រាក់នោះ។
ជាលទ្ធផលចំណែករបស់ជនរងគ្រោះ គឺជាគ្រាប់(សំណសុទ្ធ) ដែលគេច្រកក្នុងថង់ក្រណាត់ពណ៌ក្រហមបន្លំថា ជាគ្រឿងខ្សែក។ ហើយចំណែកក្រុមជនសង្ស័យគឺបានទទួលរបស់ពិតពីស្ត្រីរងគ្រោះមានដូចជា ខ្សែក,ខ្សែដៃ,ចិញ្ចៀន,កងដៃ,ប្រាក់បាត ប្រាក់រៀលនិងទូរសព្ទដៃផងសរុបប្រមាណ៨,១០០,០០០រៀល(ប្រាំបីលាននិងមួយសែនរៀល)រួចគេចខ្លួនដោយសុវត្ថិភាព។
លោកអធិការថា បើទោះជាយ៉ាងនេះក្តីមុខសញ្ញាក្រុមជនសង្ស័យដែលធ្វើសកម្មភាពខាងលើមានភិនភាគអាចកត់សម្គាល់បានខ្លះហើយដែលបញ្ហានេះសមត្ថកិច្ចលោកនឹងចាត់វិធានការស្រាវជ្រាវបន្តតាមនីតិវិធីបន្តដើម្បីចាប់ជនឆបោកទាំងនោះមកផ្តន្ទាទោសតាមច្បាប់៕
ដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


