សេដ្ឋកិច្ច
ជោគជ័យ កសិករនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដាំដំណាំទុរេនបានសម្រេចហើយ
ខេត្តស្ទឹងត្រែង៖ កសិករនៅខេត្តស្ទឹងត្រែង ដែលកន្លងមកមិនធ្លាប់មានដំណាំទុរេន ពេលនេះបន្ដុំកសិករបានព្យាយាម ដំាដំណាំទុរេនសម្រេចបានជោគជ័យ ឆ្ងាញ់មិនចាញ់បណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជាឡើយ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា ការដាំដំណាំទុរេនបានដោយជោគជ័យនេះ ចាត់ទុកជាសមិទ្ធផលថ្មីមួយទៀតដែលប្រជាកសិករខិតខំធ្វើបានសម្រេចក្នុងវិស័យកសិកម្ម ព្រោះដំណាំទុរេនខេត្តស្ទឹងត្រែងមិនធ្លាប់មានឡើយ។
លោកបន្តថា ក្នុងនាមអាជ្ញាធរស្រុក ចំពោះមុខកំពុងតែប្រជុំផ្សព្វផ្សាយដល់បន្តំកសិករ ប្រជាពលរដ្ឋមួយចំនួនដែលមានដីធ្លី និងមានលទ្ធភាពអាចមកមើលទីតាំងនេះ ដែលជាកន្លែងសិក្សាជាក់ស្តែងផ្ទាល់ ដើម្បីឱ្យប្រជាពលរដ្ឋមានក្តីសង្ឃឹម និងការដាំដុះដំណាំទុរេននេះ។

លោក ឃិន សុខា ម្ចាស់ចំការធុរេននៅ ឃុំកំភុន បានគាំទ្រនូវផែនការរបស់អាជ្ញាធរស្រុក ព្រោះបច្ចុប្បន្នកសិករភាគច្រើនបានផ្លាស់ប្តូរមុខរបស់ខ្លួន ពីការពឹងផ្អែកលើផលអនុផលព្រៃឈើ និងធ្វើនេសាទមកដាំដំណាំផ្សេងៗវិញ។
លោកបន្តថា កត្តាជោគជ័យលើការដំាដំណាំកសិកម្ម គឺភាពឧស្សាព្យាយាម ការថែទាំ និងមានការគាំទ្រពីស្ថាប័នជំនាញ ជួយផ្នែកបច្ចេកទេស ទើបផលដំណាំផលិតបានមានទីផ្សាល្អ។
លោកបានថ្លែងថា៖ “យើងចង់បានមន្ត្រីជំនាញគាត់ជួយថែមទៀតលើបទពិសោធន៍ ដើម្បីឱ្យទុរេនខេត្តស្ទឹងត្រែងបាននាំចេញទៅកាន់ទីផ្សារដូចបណ្ដាខេត្តដទៃដែរ”។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានទទួលយកការស្នើឡើងនេះ ព្រោះនៅចំពោះមុខផែនការរបស់មន្ទីរ នៅពេលប្រជាកសិករផលិតបានផលិតផលច្រើន មន្ត្រីជំនាញនឹងជំរុញផ្នែកដាំដុះបន្ថែម ហើយរៀបចំឱ្យមានមន្ទីរពិសោធន៍ពិនិត្យគុណភាពទៅតាមបច្ចេកទេសស្របតាមស្ដង់ដា។
សូមបញ្ចាក់ថា នេះជាលើកដំបូងហើយដែលខេត្តស្ទឹងត្រែងមានកសិករនៅឃុំកំភុន ស្រុកសេសាន ដាំដំណាំធុរេនទទួលបានផ្លែផ្កាល្អ និងនាំយកមកលក់នៅលើទីផ្សារ និងគ្រោងនាំចេញទៅលក់នៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញផងដែរ៕
អត្ថបទ៖ ងិន លីម


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


