ព័ត៌មានជាតិ
ខឹងបបួលដើរលេងមិនបាន ទាញចបកាប់វាយសម្លាប់ ហើយដើរចូលឲ្យប៉ូលិសចាប់ខ្លួន
ជនដៃដល់ដែលជាដៃគូជាមួយស្ត្រីម្នាក់ដែលមានសតិមិនគ្រប់គ្រាន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីជនដៃដល់រូបនេះយកចបកាប់ វាយទៅលើស្ត្រីជាដៃគូបណ្តាលឲ្យស្លាប់។
សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មដែលកើតឡើងលើស្ត្រីមានសតិមិនគ្រប់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះទុកចោលមួយកន្លែង ឋិតនៅក្នុងភូមិតាស្តារឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា ការឃាត់ខ្លួនជនបង្កនេះ ធ្វើឡើងខណៈដែលជនដៃដល់បានដើរមកប្រាប់សមត្ថកិច្ចដោយខ្លួនឯង ខណៈដែលសមត្ថកិច្ចកំពុងពិនិត្យសាសពជនរងគ្រោះ ថាខ្លួនខឹងវា(សព)ពេកទើបវាយវាបែបនេះ ដោយជននេះបានអះអាងប្រាប់សមត្ថកិច្ចថា ខ្លួនមានឈ្មោះ វិត វ័យជាង២០ឆ្នាំ រស់នៅចល័តមិនពិតប្រាកដ។
តាមការសារភាពរបស់ជនសង្ស័យ នៅថ្ងៃកើតហេតុខ្លួនបានបបួលស្ត្រីជាដៃគូឈ្មោះ ប៉ែត រ័ត្ន ដែលមានសតិមិនគ្រប់ដូចគ្នា ទៅដើរលេងនិងទៅបេះត្រប់ដែលនៅក្បែរនោះ ប៉ុន្តែជនរងគ្រោះបានបដិសេធមិនព្រមទៅជាមួយ ក៏កើតចិត្តខឹង ហើយបានទាញចបកាប់វាយសំពងទៅលើស្ត្រីជនរងគ្រោះផ្ទួនៗ រហូតស្លាប់រួចបានអូសសពទៅក្នុងផ្ទះទុកចោល១កន្លែង ដែលជាទីជម្រករបស់ជនរងគ្រោះតែម្តង។

ក្រោយកើតហេតុភ្លាមៗ នគរបាលជំនាញស្រុកសំពៅលូនបានចុះទៅពិនិត្យសាកសពជនរងគ្រោះនិងបាននាំខ្លួនជនដៃដល់ទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរបន្ថែម និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕
អត្ថបទ ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


