Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចក្រុងបាត់ដំបង បន្តចុះធ្វើអត្តសញ្ញាណប័ណ្ណថ្មី ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

បានផុស

នៅ

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលក្នុងនោះមានទាំងជនជាតិខ្មែរ និងខ្មែរអ៊ីស្លាម បាននាំគ្នាទៅបំពេញឯកសារ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណថ្មី និងអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព ខណៈដែលសមត្ថកិច្ចជំនាញបានចុះទៅថត ធ្វើដល់មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវីរៈសេនីយ៍ទោ សាន សីហ៊ាន នាយការិយាល័យអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះទៅបំពេញបែបបទនឹងធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់មូលដ្ឋានតែម្ដង។

លោកនាយការិយាល័យបានបញ្ជាក់ថា មន្ត្រីជំនាញនឹងចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋតាមមូលដ្ឋានដោយចល័តគោលដៅ គ្រប់ស្រុកនៅក្នុងខេត្តបាត់ដំបង បើទោះបីជានៅតាមបណ្ដាប៉ុស្តិ៍ ហ្នឹងនៅតាមអធិការដ្ឋាន មានម៉ាស៊ីនថតនិងមានមន្ត្រីជំនាញចាំធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក៏ដោយ ប្រជាពលរដ្ឋខ្លះនៅតែមិនទាន់បានទៅធ្វើ ទាំងយុវវ័យដែលគ្រប់អាយុ ក៏ដូចជាអ្នកដែលកាន់អត្តសញ្ញាណប័ណ្ណហួសសុពលភាព។

ដូច្នេះការិយាល័យជំនាញ នៅតែបន្តចុះតាមមូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីឲ្យពួកគាត់បានមកធ្វើគ្រប់ៗគ្នា ដោយពឹងផ្អែកទៅលើអាជ្ញាធរមូលដ្ឋាននិងលោកមេភូមិ ដើម្បីឲ្យពួកគាត់ធ្វើការផ្សព្វផ្សាយឲ្យ ប្រជាពលរដ្ឋបានដឹងអំពីការចុះធ្វើអត្តសញ្ញាណប័ណ្ណរបស់ការិយាល័យជំនាញនៅពេលដែលត្រៀមចុះទៅកាន់មូលដ្ឋានណាមួយ។

លោកបានបន្ថែមថា ជាក់ស្ដែងនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នេះ គឺកម្លាំងរបស់លោកបានចុះទៅកាន់ទីតាំងបរិវេណវត្តសូភី ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង  គឺមានប្រជាពលរដ្ឋមកធ្វើអត្តសញ្ញាណប័ណ្ណថ្មី ក៏ដូចជាអត្តសញ្ញាណប័ណ្ណហួសសុពលភាព យ៉ាងច្រើនកុះករ ដែលក្នុងនោះមានទាំងពលរដ្ឋខ្មែរ ហើយក៏មានជនជាតិខ្មែរអ៊ីស្លាមជាច្រើននាក់ផងដែរ ដើម្បីឲ្យពួកគាត់មានអត្តសញ្ញាណប័ណ្ណខ្មែរកាន់គ្រប់ៗគ្នា៕ អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម