ព័ត៌មានជាតិ
លោក ផន ផល្លា កោតសរសើរភាពអស្ចារ្យរបស់ ក្រុមគ្រូពេទ្យកូវីដ-១៩
ភ្នំពេញ ៖ ប្រធានមណ្ឌល «មែកឈើ»លោកផ ន ផល្លា ដែលបានឆ្លងជំងឺកូវីដ-១៩កម្រិតធ្ងន់និងកំពុងសម្រាកព្យាបាលនៅអគារដឺព្រីមមៀរសែន សុខបានធ្វើការកោតសរសើរខ្លាំងចំពោះក្រុមគ្រូពេទ្យកូវីដ-១៩។

លោក ផន ផល្លា បានរៀបរាប់បែបនេះថា ក្រុមគ្រូពេទ្យវ័យក្មេងៗនៅអគារដឺព្រីមមៀរសែនសុខផ្នែក ICUរបស់ក្រសួងសុខាភិបាលអស្ចារ្យខ្លាំងណាស់ ថ្លៃថ្នូរណាស់ ការងារលឿនណាស់ ហត់នឿយណាស់ និង មានបច្ចេកទេសណាស់ក្នុងការសង្គ្រោះអ្នក ជំងឺដែលមានសភាពធ្ងន់ធ្ងរ។

លោកបន្តថា ”ខ្ញុំបាទ ផន ផល្លា ជាអ្នកជំងឺកូវីដ-១៩ ម្នាក់ក្នុងចំណោមអ្នកជំងឺដែលកំពុងសង្គ្រោះបន្ទាន់ ពិតជាសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃកន្លែងព្យាបាលព្រីមមៀរសែនសុខជាប់ផ្សារទំនើបអ៊ីអន២នេះខ្លាំងណាស់។

សូមបញ្ជាក់ថា លោក ផន ផល្លា ប្រធានមូលនិធិសប្បុរសធម៌(គយក)និងជាប្រធានមណ្ឌលមែកឈើដែលជាមណ្ឌលជួយដល់កុមារកំព្រាបានប្រកាស កាលពីថ្ងៃទី២៧ខែមិថុនាថា លោកបានឆ្លងកូវីដ-១ ៩កម្រិតធ្ងន់ធ្ងរដោយលោកពិនិត្យ៤លើកទើបរកឃើញវិជ្ជមានកូវ-១៩៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


