ព័ត៌មានជាតិ
លោកយាយអាយុ ១០១ឆ្នាំ ទើបទទួលវ៉ាក់សាំងកូវីដនៅកម្ពុជាទម្លាយអាថ៌កំបាំងធ្វើឱ្យអាយុវែង
កាលពីប៉ុន្មានមួយសប្តាហ៍មុន លោកយាយ ហូ ខាំ ដែលមានអាយុវែងដល់ទៅ ១០១ឆ្នាំ ជាអ្នករស់នៅរាជធានីភ្នំពេញ បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ម្ដងមកហើយ ក្រោយពេលលោកយាយ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ ទាំងសុខភាពមាំមួនល្អគួរឱ្យស្ញើចសរសើរ។ នេះបើតាមប្រភពពីសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។


ថ្មីៗនេះទៀតសោត លោកយាយ បានប្រាប់អាថ៌កំបាំងមួយចំនួន ដែលមានឥទ្ធិពលជាខ្លាំង ក្នុងការធ្វើឱ្យលោកយាយមានព្រះជន្មវែង សុខភាពនៅល្អ សាច់ចាំ ហើយស្មារតីចងចាំនៅល្អរហូតសព្វថ្ងៃ។ លោយយាយ ហូ ខាំ បញ្ជាក់ថា រឿងងាយៗ ដែលគ្រប់គ្នាអាចយកទៅអនុវត្តន៍ជាទម្លាប់រស់នៅប្រចាំថ្ងៃបាន រួមមាន៖
១. បរិស្ថានរស់នៅ និងរបបគេងទៀងទាត់៖ ជារៀងរាល់ថ្ងៃលោកយាយ តែងតែសម្រាន្តនៅម៉ោង ៩:៣០ យប់ និងភ្ញាក់នៅម៉ោង5ព្រឹក ហើយលោកយាយសម្រាកថ្ងៃត្រង់ ១ម៉ោងជារៀងរាល់ថ្ងៃ
២. ទម្លាប់ហាត់ប្រាណជាប្រចាំ៖ លោកយាយតែងតែហាត់ប្រាណទៀងទាត់ ទោះបីចាស់ក៏ដោយ ការលើកដៃ ជើង និងតោងដើរចុះឡើងៗ មិនដែលខាន
៣. របបទទួលទាន៖ លោកយាយទទួលទានបាយតិចបំផុត តែលោកយាយទទួលទានបន្លែ និងត្រីច្រើន ជាពិសេសលោកយាយចូលចិត្តពិសាត្រីសាលម៉ុន ហើយលោកយាយទទួលទានផ្លែឈើច្រើន (២គីឡូក្នុងមួយថ្ងៃ គ្រប់ប្រភេទផ្លែឈើ និងតាមរដូវកាលផ្លែឈើទៀតផង)។ ក្រៅពីនេះលោកយាយ ក៏មានទម្លាប់ពិសារទឹកច្រើន និងទៀងទាត់ ថែមទៀតផង៕


ស្រ្តីវ័យជាង ១០០ ឆ្នាំនេះ មានឈ្មោះ ហូ ខាំ (ជាភាសាខ្មែរ) HO VVE YOR KHAM (ផ្លូវការជាភាសាបារាំង) បានមកទទួលវ៉ាក់សាំង sinovac កាលពីថ្ងៃ ១៦ ខែ មិថុនា។ លោកយាយជាជនជាតិខ្មែរ កើតនៅថ្ងៃទី ២២ ខែសីហាឆ្នាំ ១៩២០។
លោកយាយ បានទៅរស់នៅប្រទេសបារាំងកាលពីឆ្នាំ១៩៨០ រហូតទទួលបានសញ្ជាតិបារាំង ហើយបានត្រលប់មករស់នៅប្រទេសកម្ពុជាវិញកាលពី៣ -៤ ឆ្នាំមុន៕
ប្រភព: Heng Sok Kung
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


