ព័ត៌មានជាតិ
ពលករខ្មែរនៅប្រទេសថៃ ទទួលបានអំណោយ ជាគ្រឿងឧបភោគ-បរិភោគ ពីមន្ត្រីស្ថានទូតកម្ពុជានៅទីនោះ
មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ននេះ បានចុះចែកអំណោយជាគ្រឿងឧបភោគ-បរិភោគរួមមាន៖ អង្ករ មី ត្រីខ ទឹកសុទ្ធ បន្លែ សាច់មាន់-ជ្រូកដល់ពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំងបំផុត ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ចំនួន២ ទីតាំងនៅក្នុងទីក្រុងបាងកក។
ទំព័រហ្វេសប៊ុក របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា ការចុះចែកអំណោយដល់ពលករសំណង់ចំនួន ៤៦គ្រួសារ ដែលត្រូវបានបិទខ្ទប់ការដ្ឋានសំណង់ នៅបរិវេណសហគមន៍វត្តម៉ាក់កៈសាន់ ខណ្ឌផៈយ៉ាថៃ ទីក្រុងបាងកក ដោយគោរពតាមវិធានការ របស់ក្រសួងសុខាភិបាលរបស់ថៃ និងទទួលបានការសហការពីអាជ្ញាធរថៃផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត