ព័ត៌មានជាតិ
ស្ថានទូតកម្ពុជានៅថៃ នាំយកគ្រឿងឧបភោគបរិភោគចែកដល់បងប្អូនពលករខ្មែរ ដែលកំពុងជួបការលំបាកចំនួន៦០គ្រួសារ
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ ដឹកនាំដោយលោក ធុច ដាលីន តំណាងឱ្យលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកគ្រឿងឧបភោគបរិភោគ ដែលមានបន្លែ និងសាច់ ចុះចែកដល់បងប្អូនពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅ២កន្លែងផ្សេងគ្នា ចំនួន៦០គ្រួសារ ស្ថិតតំបន់ផ្លូវប្រះឆាស៊ុងខ្រោះ និងរាចាដា ខណ្ឌហ៊ួយខ្វាង ទីក្រុងបាងកក។

បើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានឲ្យដឹងដែរថា ប្រទេសថៃបានសម្រេចបន្តការរឹតត្បិតតំបន់ត្រួតពិនិត្យខ្ពស់បំផុត និងតឹងរ៉ឹងបំផុតចំនួន២៩ ខេត្ត ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ជាមួយគ្នានោះ ស្ថានទូតបានអំពាវនាវឲ្យបងប្អូនខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសថៃ មេត្តាចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលថៃ និងវិធានការ ៣ ការពារ ៣ កុំ ឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មានអ្នកឆ្លងសរុបចំនួន៩២៨៣១៤ករណី និងមានអ្នកស្លាប់សរុប៧៧៣៤នាក់ ហើយសម្រាប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មីចំនួន២១១៥៧ និងមានអ្នកស្លាប់ចំនួន១៨២នាក់៕
ដោយ ៖ កោះកែវ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ