ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជា ស្នើឲ្យអាជ្ញាធរថៃ ជួយព្យាបាល និងចាក់វ៉ាក់សាំងដល់បងប្អូនពលរដ្ឋខ្មែរឲ្យបានទាន់ពេល
ការស្នើរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយអភិបាលខេត្តខេត្តរ៉ៈយ៉ង ខណៈលោកដឹកនាំក្រុមការងារ នាំយកអំណោយចែកជូនបងប្អូនពលករខ្មែរចំនួន៨០ គ្រួសារ ដែលជួបការលំបាកខ្លាំង ដោយសារការរាតត្បាតជំងឺកូវីដ១៩ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនារសៀលនេះថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងក្រុមការងារស្ថានទូត នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បានសួរសុខទុក្ខ និងយកអំណោយ ចុះចែកដល់បងប្អូនពលករខ្មែរចំនួន ៨០គ្រួសារ ដែលជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅឃុំថាងក្វៀន ស្រុកក្លែង ខេត្តរ៉ៈយ៉ង ដែលឱកាសនោះ ក៏មានការចូលរួមពីអភិបាលខេត្តរ៉ៈយ៉ង មន្ទីរការងារ មន្ទីរអន្តោប្រវេសន៍ លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរពាក់ព័ន្ធ របស់ថៃផងដែរ។

បើតាមលោក កុយ គួង នៅក្នុងឧកាសនោះ ក្រោយពីសំណេះសំណាល និងចែកអំណោយ ឯកអគ្គរាជទូតបានជួបប្រជុំការងារជាមួយលោកអភិបាលខេត្ត ដែលក្នុងនោះលោកបានថ្លែងអំណរគុណដល់ភាគីថៃ និងស្នើឲ្យលោកអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បន្តជួយមើលថែ ធ្វើតេស្ត ព្យាបាល និងចាក់វ៉ាក់សាំងដល់បងប្អូនពលរដ្ឋខ្មែរឲ្យបានទាន់ពេលវេលា។

ជាការឆ្លើយតប លោកអភិបាលខេត្តរ៉ៈយ៉ង បានបញ្ជាក់ថា នៅខេត្តរ៉ៈយ៉ង មានពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការច្រើនម៉ឺននាក់ ហើយក្នុងនោះ លោកអភិបាលខេត្តបានជម្រាបបន្ថែមអំពីវិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ របស់ខេត្តរ៉ៈយ៉ងថា ប្រសិនបើមានពលករកម្ពុជាកំពុងបម្រើការងារឆ្លងកូវីដ នៅក្នុងរោងចក្រ សហគ្រាស ត្រូវទទួលការព្យាបាលត្រឹមត្រូវ។

លោកអះអាងថា បើមានអ្នកវិជ្ជមានកូវីដ១៩ គឺយកទៅរក្សាព្យាបាលនៅក្នុងរោងចក្រតែម្តង ហើយនៅពេលជាសះស្បើយ គឺត្រឡប់ទៅធ្វើការដូចដើម និងទទួលការចាក់វ៉ាក់សាំង ចំណែកអ្នកអវិជ្ជមានធ្វើការធម្មតា នេះបើតាមគំនិតផ្តួចផ្តើមថ្មី “Bubble & Seal Procedure” ។ ជាមួយគ្នានោះ លោកបានផ្តែផ្តាំពលករខ្មែរកុំឲ្យភ័យខ្លាច កុំរត់គេចខ្លួន ហើយគំនិតផ្តួចផ្តើម(Bubble & Seal Procedure) នេះ បានទទួលការគាំទ្រពីម្ចាស់រោងចក្រ សហគ្រាស យ៉ាងពេញទំហឹង។

សូមបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ក៏បានអន្តរាគមន៍សម្របសម្រួលបញ្ជូនពលករខ្មែរចំនួន២៣នាក់ ដែលមកពីតំបន់នានា ក្នុងប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាលផងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


