សេដ្ឋកិច្ច
ទីក្រុងភ្នំពេញនឹងពង្រីកខ្លួនក្នុងទម្រង់ជាកាំរង្វង់១០០គីឡូម៉ែត្រជុំវិញក្នុងឆ្នាំ ២០៣៥
យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួនបន្ត ក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រាប់ប្រជាជនចំនួន ៦លាននាក់ ក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ក្នុងរយៈពេលត្រឹម ១៤ឆ្នាំទៀត។
នៅក្នុងយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍ នាំអនុក្រឹត្យដដែលនេះ ក៏បានបញ្ជាក់ទៀតថា រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជានេះ គឺបន្តដើរតួនាទីជាចលករសម្រាប់អភិវឌ្ឍប្រទេសកម្ពុជាកាន់តែសំខាន់ ក្នុងចក្ខវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
ជាមួយនឹងកំណើនសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា រាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍន៍ពង្រីកផ្ទៃក្រឡាខ្លួនរហូតដល់ទៅទ្វេដង។ នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ
រាជធានីភ្នំពេញ មានទីតាំង ស្ថិតនៅប្រសព្វនៅទន្លេធំ ៣ ជាប់ដៃទន្លេ ៤ នៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅផ្នែកខាងស្តាំមុខ ព្រះបរមរាជវាំង។ រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌ សេដ្ឋកិច្ច និងការទូត។ បច្ចុប្បន្នវិស័យសំណង់ លំនៅដ្ឋានចម្រុះ អាគារពាណិជ្ជកម្ម នៅជុំវិញរាជធានីភ្នំពេញកំពុងពង្រីកខ្លួនយ៉ាងលឿនឥតឈប់ឈរ។
យោងតាមគណៈកម្មាធិការជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញតួលេខថា ភ្នំពេញមានចំនួន ២,១២៩,៣៧១នាក់ និងមានទំហំ ៦៩២,៤៦ គីឡូម៉ែត្រក្រឡា។
ភ្នំពេញជារាជធានី និងជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ។ បច្ចុប្បន្ន គម្រោងពង្រីកទីក្រុង និងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏កំពុងតែដំណើរការយ៉ាងមមាញឹក ដើម្បីឆ្លើយតបនឹងចំនួនប្រជាជនក្នុងក្រុង កាន់តែកើនឡើងរៀងរាល់ឆ្នាំ។ រាជធានីភ្នំពេញ ត្រូវបានគេព្យាករណ៍ថា អាចនឹងកើនចំនួនប្រជាពលរដ្ឋដល់ ២,៥០ លាននាក់ គិតត្រឹមឆ្នាំ ២០៣៥៕
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ