កីឡា
តាមពិត Messi លេងវគ្គផ្តាច់ព្រ័ត្រ Copa America ទាំងមានរបួស
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni នៅថ្ងៃអាទិត្យនេះបានសរសើរដល់ Lionel Messi ដោយបង្ហើបថា ខ្សែប្រយុទ្ធរូបនេះលេងវគ្គផ្ដាច់ព្រ័ត្រ Copa America ឈ្នះប្រេស៊ីល ទាំងរបួស ។
បន្ទាប់ពីទទួលបានជ័យជម្នះ ១-០ នៅឯកីឡដ្ឋាន Maracana ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល លោក Scaloni បានប្រាប់អ្នកសារព័ត៌មានថា “ប្រសិនបើអ្នកដឹងពីរបៀបដែល Messi លេងនៅ Copa America អ្នកនឹងស្រឡាញ់គាត់កាន់តែខ្លាំង” ។
លោក Scaloni មិនបាននិយាយថា Messi របួសអ្វីនោះទេ ប៉ុន្តែគាត់បានបង្ហាញការកោតសរសើរដល់ Messi នៅរាត្រីមួយដែលអាហ្សង់ទីនបានធ្វើដំណើរក្នុងផ្លូវលំបាកជាច្រើន ដើម្បីអបអរសាទរពានរង្វាន់អន្តរជាតិលើកដំបូងរបស់ពួកគេក្នុងរយៈពេល ២៨ ឆ្នាំ និងជាជ័យជម្នះលើកដំបូងរបស់ Messi ជាមួយក្រុមជម្រើសជាតិ ។
Messi ដែលឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ចំនួន ៦ ដងនោះ បានឈ្នះពានរង្វាន់ និងពានកិត្តិយសស្ទើរតែគ្រប់គ្រឿងហើយ ជាមួយក្លឹបអ្នកមានបុណ្យ Barcelona ប៉ុន្តែចំពោះក្រុមជម្រើសជាតិអាហ្សង់ទីនវិញ រូបគេបានបរាជ័យផ្ទួនៗ ពោលឡើងវគ្គផ្ដាច់ព្រ័ត្រ ៤ លើកបានត្រឹមតែរងជើងឯក ។
គួរបញ្ជាក់ថា កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ ធ្លាប់បានប្រកាសចូលនិវត្តន៍ម្ដងរួចមកហើយ បន្ទាប់ពីចាញ់ ឈីលី ក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa America ឆ្នាំ ២០១៦ ប៉ុន្តែ Messi បានសម្រេចចិត្តត្រឡប់មកជួយក្រុមជម្រើសជាតិអាហ្សង់ទីនវិញ នៅប៉ុន្មានសប្តាហ៍ក្រោយមក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sportstar
ចុចអាន ៖ អបអរសាទរ! អាហ្សង់ទីន ក្លាយជាម្ចាស់ជើងឯក Copa America លើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


