ព័ត៌មានជាតិ
ពលរដ្ឋ៧៨១៩គ្រួសារ នៅស្រុកក្រគរ ទទួលអំណោយលោក ហ៊ុន ម៉ាណែត
នាថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារគ្រប់គ្រងនិស្សិត នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (ក្រុមទី០៦) ដឹកនាំដោយ លោក ម៉ី វ៉ាន់ និងលោក កែវ រតនៈ បាននាំយកអំណាយដ៏ថ្លៃថ្លា និងការសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងសប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋ៧៨១៩គ្រួសារក្នុង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារទី៦ នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាក់ស្ដែង លោកបានមើលឃើញការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក ទើបក្រុមការងារបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី និងសប្បុរសជនដទៃទៀត មកប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៧៨១៩គ្រួសារ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ម៉ី វ៉ាន់ បានបន្តថា ទោះបីអំណោយមិនទាន់គ្រប់គ្រាន់នឹងតម្រូវការរបស់ប្រជាពលរដ្ឋណាក៏ដោយ ក៏ប៉ុន្តែបានដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋចំពោះមុខបានខ្លះដែរ។ លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យខំបង្កបង្កើនផល ដាំដំណាំ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងយកចិត្តទុកដាក់ថែទាំសុខភាពការពារការឆ្លងនូវជំងឺផ្សេងៗ ជាពិសេសត្រូវយកចិត្តទុកដាក់នៅក្នុងការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធានការរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងសប្បុរសជនដទៃទៀតប្រគល់ជូនប្រជាពលរដ្ឋ៧៨១៩គ្រួសារ នៅក្នុងឃុំចំនួន៤ នៃស្រុកក្រគរ ក្នុងនោះ ឃុំក្បាលត្រាចមានចំនួន៣១០៤គ្រួសារ ឃុំកំពង់លួងមានចំនួន៩៨៧គ្រួសារ ឃុំអូសណ្តាន់មានចំនួន១៨៤ គ្រួសារ និងឃុំកំពង់ពោធិ មានចំនួន១៨៨៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ និងគ្រឿងឧបភោគ បរិភោគដើម្បីដោះ ស្រាយការលំបាកប្រចាំថ្ងៃ៕
អត្ថបទ ៖ កោះកែវ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


