ព័ត៌មានជាតិ
អំណោយរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ត្រូវបាននាំយកទៅប្រគល់ជូនកងទ័ពជួរមុខទិសខេត្តព្រះវិហារ
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជំទាវ ហ៊ុន ម៉ាណា បានផ្តល់អំណោយចាំបាច់មួយចំនួនធំ ជូនដល់កងទ័ពជួរមុខទិសខេត្តព្រះវិហារ ដែលកំពុងឈរជើងការពារទឹកដី។

អំណោយរបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តខេត្តសៀមរាប ដឹកជញ្ជូនយកទៅប្រគល់ជូនដល់ដៃកងទ័ពជួរមុខ។ អំណោយទាំងនោះ រួមមាន អង្ករ ៥០ការុង ទឹកបរិសុទ្ធចំនួន ៣០០កេស ភេសជ្ជៈ ៥កេស ធុងទឹកចំនួន១០ ចំណុះ ២០០០លីត្រ ដុំសម្រាប់ប្រើប្រាស់អ៊ីនធឺណិតចំនួន១ និងវិទ្យុទាក់ទងចំនួន១ផងដែរ។
ក្នុងនោះឱកាសនោះដែរ តំណាងកងទ័ពជួរមុខ បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះទឹកចិត្តរបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែងនឹករលឹកដល់សុខទុក្ខរបស់កងទ័ព ក៏ដូចជាកងនគរបាលនៅតាមបន្ទាត់ព្រំដែន ហើយបានផ្តល់អំណោយជាពិសេសទឹកបរិសុទ្ធ ដើម្បីបំពេញការប្រើប្រាស់របស់កងទ័ពនៅក្នុងរដូវក្តៅនេះផងដែរ៕
ដោយ៖ ជុន កុសល





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


