Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តស្វាយរៀង នាំយកអំណោយសប្បុរសជន ជូនរដ្ឋបាលខេត្តចំនួន៤ ដើម្បីចែកដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក

បានផុស

នៅ

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តស្វាយរៀង បានដឹកនាំប្រតិភូខេត្តអញ្ជើញជួបសំណេះសំណាល និងនាំយកថវិការបស់រដ្ឋបាលខេត្ត និងថវិកាដែលបានការចូលរួមពីសប្បុរសជន ដើម្បីផ្តល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក តាមរយះរដ្ឋបាលខេត្តចំនួន៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ រដ្ឋបាលខេត្តសៀមរាប ថវិកាចំនួន ១០,០០០ដុល្លារ ដឹកនាំដោយផ្ទាល់ពី លោក ប៉េង ពោធិ៍ សា អភិបាលខេត្តស្វាយរៀង ប្រគល់ជូនដល់លោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ដើម្បីចាត់ចែងបន្តទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។

រដ្ឋបាលខេត្តបន្ទាយមានជ័យ ថវិកាចំនួន ១០,០០០ដុល្លារ ដឹកនាំប្រគល់ដោយដោយផ្ទាល់ពី លោក សុខ រស់ អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត ជូនដល់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ចែងបន្តទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។

រដ្ឋបាលខេត្តឧត្តរមានជ័យ ថវិកាចំនួន ១០,០០០ដុល្លារ ដឹកនាំប្រគល់ដោយផ្ទាល់ពី លោកស្រី យក់ ស៉ីណាត អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍ សា អភិបាលខេត្ត ជូនដល់លោក អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តមមានជ័យ ដើម្បីឱ្យថ្នាក់ដឹកនាំខេត្តចាត់ចែងបន្តទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។

ដោយឡែក ​នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូខេត្តបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែលរស់នៅក្នុងជុំរុំនៃខេត្តព្រះវិហារ និងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក គីម រឹទ្ធី អភិបាលខេត្តព្រះវិហារផងដែរ។  

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពក្នុងស្មារតីសាមគ្គីភាព និងការចែករំលែក ដើម្បីជួយសម្រាលការលំបាកក្នុងកាលៈទេសៈនេះ។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមហ៊ុន ព្រមទាំងបងប្អូន ប្រជាពលរដ្ឋ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តស្វាយរៀងដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីការសាមគ្គីភាពជាធ្លុងមួយ ក្នុងនាមខ្មែររួមឈាមជ័រតែមួយ។

អំណោយ និងថវិកាដែលត្រូវឧបត្ថម្ភក្នុងឱកាសនោះដែររួមមាន៖

– ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះវិហារ ថវិកាចំនួន ១០,០០០ដុល្លារ ,ម៉ូតូចំនួន ៥គ្រឿង និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

– ឧបត្ថម្ភជូនសឹករងខេត្តព្រះវិហារ ថវិកាចំនួន ១០,០០០ដុល្លារ, ម៉ូតូចំនួន ២៨គ្រឿង និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

– ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្នុងជំរុំភៀសសឹកទាំង ៣ជុំរុំ ក្នុងខេត្តព្រះវិហារ ចំនួន ១,៤៩៧គ្រួសារ ក្នុងមួយគ្រួសារ គ្រឿងឧបភោគបរិភោគ និងថវិកា ៥០,០០០ រៀលផងដែរ៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម