ព័ត៌មានជាតិ
ទូតចិនប្រចាំកម្ពុជា ជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាតាមព្រំដែន
ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការដោះស្រាយបញ្ហាតាមព្រំដែន។

លោក វ៉ាង វិនពីន បញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប នៅជាមួយគ្នាជាយូរណាស់មកហេីយ ហេីយចិននឹងបន្តសហការក្នុងការចូលរួមគាំទ្រដោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោយសន្តិវិធី។ លោក វ៉ាង វិនពីន (Wang Wenbin) បង្ហាញនូវការជឿជាក់បែបនេះ ក្នុងឱកាសនាំយកអំណោយមនុស្សធម៌ ជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្នផ្ទះអតីតយុទ្ធជន នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក វ៉ាង វិនពីន (Wang Wenbin) ក៏បានធ្វើការជូនពរទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនកម្ពុជា ពិសេសបងប្អូនជនភៀសសឹកក្នុងឱកាសឆ្នាំថ្មី សូមមានសុភមង្គល គ្រប់ក្រុមគ្រួសារ និងឆាប់បានវិ់លត្រឡប់ទៅលំនៅឋានវិញ។

ប្រទេសចិន គឺជាប្រទេសដំបូងគេដែលបានផ្តល់អំណោយជូនដល់ជនភៀសសឹក តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ ដែរនេះគឺជាការចូលរួមចំណែកលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្ត ដែលបានរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន ពីសំណាក់យោធាថៃ បានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធ បន្តគ្រប់គ្រងទាំងកម្រោល ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយបានបំផ្លិតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានយោធាថៃបំផ្លាញចោល៕
អត្ថបទ៖ អ ពៅ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


