Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃគង់នៅវត្តដាច់ស្រយាល ដាច់ចង្ហាន់ បានសប្បុរសជននាំយកសម្ភារទៅប្រគេន

បានផុស

នៅ

បន្ទាប់ពីព្រះចៅអធិការវត្ត ជីហង្ស ដែលជាអ្នកដឹកនាំអភិរក្សព្រៃឈើក្នុងវត្ត និងជាព្រះសង្ឃដែលបានគង់ច្រើនវស្សាជាងគេបានបង្ហាញពីការខ្វះខាតចង្ហាន់ និងបានផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន ក៏មានសប្បុរសជនមួយចំនួនបាននាំយកអំណោយទៅប្រគេនដល់ព្រះអង្គជាបន្តបន្ទាប់។ វត្តជីហង្ស ស្ថិតនៅក្នុង ភូមិជីហង្ស ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចុងសប្តាហ៍នេះ លោក វេជ្ជបណ្ឌិត សែម ច័ន្ទដារ៉ា និង លោក ភី សុខ ប្រធានវិទ្យុជាតិកម្ពុជាចំការចេក បាននាំយកអំណោយសប្បុរសជនមួយចំនួននិងធនធានផ្ទាល់ខ្លួនផងដែរ ប្រគេនដល់ព្រសង្ឃដែលគង់នៅវត្ត ជីហង្សដែលមានការខ្វះខាតចង្ហាន់ក្នុងដំណាក់កាលដែលប្រទេសកម្ពុជានិងបណ្តាប្រទេសនានាកំពុងប្រឈមនឹងជំងឺកូវីដ-១៩។ 

សម្ភារដែលសប្បុរសជនប្រគេនដល់ព្រះសង្ឃនេះ មានអង្ករ ត្រីខ មី គ្រឿងទេស ជាច្រើន ទៀត ព្រមទាំង បច្ច័យ មួយចំនួនផងដែរ។

លោកវេជ្ជបណ្ឌិតសែម ច័ន្ទដារ៉ា គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានមានប្រសាសន៍ថា ថ្វីត្បិត តែសមម្ភារនាពេលនេះមានតិចតួចក្តី ក៏ជាការចូលរួមចំណែក ដោះស្រាយនូវទុក្ខលំបាករបស់ព្រះសង្ឍ ដែលកំពុង ខ្វះខាតចង្ហាន់ក្នុងអំឡុងពេលនេះ បានមួយរយៈពេលផងដែរ។

លោកវេជ្ជបណ្ឌិតក៏បានស្នើសុំ អោយព្រះ សង្ឃគង់នៅក្នុងវត្តជីហង្សនេះ បន្តអនុវត្តន៍អោយបានខ្ជាប់ខ្ជួនទៅតាមគោល​ការណ៍ ណែនាំរបស់ក្រសួង សុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បន្ត៕ ដោយ: សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់

កីឡា៨ ម៉ោង មុន

ការ​ប្រកួត​ថ្ងៃ​ទី២៨​ មិថុនា​ ជា​ការ​សម្រេច​បំណង​ធំ​មួយ​របស់​ ពេជ្រ អាទិទេព​

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ 

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ

Sokha Hotels

ព័ត៌មានពេញនិយម