ព័ត៌មានជាតិ
នគរបាលខណ្ឌទួលគោក បន្តចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ប្រគេនព្រះសង្ឃស្នាក់នៅវត្តនាគវ័ន
នាព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ កម្លាំងនគរបាលខណ្ឌទួលគោក បានបន្តចុះអនុវត្តការថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ប្រគេនជូនដល់ព្រះសង្ឃដែលស្នាក់នៅក្នុងវត្តនាគវ័ន នៃមូលដ្ឋានខណ្ឌទួលគោក ដោយមានគោលបំណងសម្រួលសិទ្ធិសញ្ញាណ និងការរក្សាទុកព័ត៌មានផ្លូវការទៅដល់ព្រះសង្ឃឲ្យបានត្រឹមត្រូវមានប្រសិទ្ធភាព។


ដោយបានការអនុញ្ញាតពី លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម ព្រមទាំងមានសម្របសម្រួលពីលោកនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ និងលោកស្រីនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងផ្នែកបច្ចេកទេស និងសម្ភារៈបម្រើជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងផ្នែកអត្តសញ្ញាណកម្ម និងប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី ១ , បឹងកក់ទី ២ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានបន្តការងារចុះបញ្ជីស្នាក់នៅ និងថតផ្តល់អត្តសញ្ញាណប័ណ្ណប្រគេនជូនព្រះសង្ឃគង់ស្នាក់នៅវត្តនាគវ័ន ដែលមានទីតាំងនៅផ្លូវលេខ ១៣២ ភូមិ ២២ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


សកម្មភាពនេះមានគោលបំណងជួយសម្រួលដល់ព្រះសង្ឃក្នុងការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅមានសុពលភាពផ្លូវការ សមស្របនឹងសិទ្ធិសញ្ជាតិ និងតួនាទីជាព្រះសង្ឃក្នុងសង្គម។ ការចុះធ្វើផ្ទាល់ដល់វត្តអារាមនេះ ក៏ជាផ្នែកមួយ នៃការរួមចំណែកក្នុងការអភិវឌ្ឍការងាររដ្ឋបាល និងការជួយលើកស្ទួយសិទ្ធិស្មើភាពសម្រាប់គ្រប់ពលរដ្ឋ។


សូមបញ្ជាក់ផងដែរថា ក្រុមការងារបានចុះបញ្ជី ក ១ និងផ្តល់ ក ២ បានចំនួន ៣០ អង្គ សរុបតាំងពីដើមគ្រា ២១០ អង្គ , ចុះបញ្ជី និងថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានចំនួន ១៥ អង្គ , ផ្តល់ថ្មី ១០ អង្គ ផ្តល់ឡើងវិញ ៥ អង្គ សរុបតាំងពីដើមគ្រា ៦៦ អង្គ ផ្តល់ថ្មី ៦០ អង្គ និងផ្តល់ឡើងវិញ ៦ អង្គ។

ការចុះសហការនេះធ្វើឡើងក្នុងបរិយាកាសរីករាយ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីព្រះសង្ឃ និងគណៈគ្រប់គ្រងវត្ត។ ជាការបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរប្រកបដោយវិជ្ជាជីវៈ និងការទំនាក់ទំនងល្អជាមួយសហគមន៍ព្រះសង្ឃ ដែលជាផ្នែកមួយសំខាន់ នៃសង្គម៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


