Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះចែកអត្តសញ្ញាណប័ណ្ណថ្មី ប្រគេនព្រះសង្ឃចំនួន ០២ វត្ត នៅមូលដ្ឋានខណ្ឌឫស្សីកែវ

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ បាន​ចុះ​ប្រគេន​អត្តសញ្ញាណប័ណ្ណ​ថ្មី ដល់​ព្រះសង្ឃ​នៅ​វត្ត​ទួល​សុ​វណ្ណា​រាម និង វត្ត​ឧត្តរា​វ​តី ស្ថិត​ក្នុង​សង្កាត់​ឫស្សីកែវ ដើម្បី​សម្រួល​ការ​ប្រើប្រាស់​ងាយស្រួល​របស់​ព្រះសង្ឃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​ប្រគេន​អត្តសញ្ញាណប័ណ្ណ​ថ្មី​ជូន​ព្រះសង្ឃ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ ២០២៥ ក្រោម​វត្តមាន​លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ និង លោក​វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​អញ្ជើញ​ចុះ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ថ្មី ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ទួល​សុ​វណ្ណា​រាម ស្ថិត​ក្នុង​ក្រុម​ទី ២ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី ១ និង វត្ត​ឧត្តរា​វ​តី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ។

សូម​បញ្ជាក់​ថា ក្នុង​យុទ្ធនាការ​ចុះ​ថត​អត្តសញ្ញាណប័ណ្ណ​ប្រគេន​ជូន​ដល់​ព្រះសង្ឃ យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ និង​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​ដឹកនាំ តម្រូវ​ឲ្យ​ប៉ុស្តិ៍​នគរបាល​ទូទាំង​ប្រទេស​ថត​អត្តសញ្ញាណប័ណ្ណ​ជូន​ព្រះសង្ឃ។ បន្ថែម​ទៀត​នោះ ដោយ​បាន​ការ​អនុញ្ញាត​ពី លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អធិការ​នគរបាល​ខណ្ឌ​ទាំង ១៤ និង ១០៥ ប៉ុស្តិ៍​រដ្ឋបាល ចុះ​ធ្វើ ប្រគេន​ព្រះសង្ឃ​ដល់​ក្នុង​ទី​វត្ត​អារាម​ដោយ​ផ្ទាល់ ដែល​នេះ​ជា​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​លើ​ព្រះសង្ឃ​នៅ​តាម​ទី​វត្ត​អារាម​ទាំងអស់ ដើម្បី​ទទួល​បាន​នូវ​អត្តសញ្ញាណប័ណ្ណ​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ។

លោក​អធិការ​បញ្ជាក់​ថា កន្លង​ទៅ នគរបាល ថត​តែ​អត្តសញ្ញាណប័ណ្ណ​ជូន​ដល់​ពលរដ្ឋ​ទូទៅ តែ​ពេលនេះ ចុះ​ថត​ជូន​ដល់​ព្រះសង្ឃ។ មុន​ឈាន​ដល់​ការ​ចុះ​ថត​អត្តសញ្ញាណប័ណ្ណ​ជូន​ដល់​ព្រះសង្ឃ​បាន ព្រះសង្ឃ​ត្រូវ​បញ្ជាក់​ពី​កន្លែង​ស្នាក់នៅ​អចិន្ត្រៃយ៍​ជាមុន​សិន និង​មាន​សំបុត្រកំណើត​ផង​ដែរ។ពេល​ដែល​បញ្ជាក់​រួចរាល់ មន្ត្រី​នគរបាល​ប៉ុស្តិ៍ អាច​ថត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​ព្រះអង្គ​បាន។

ព្រះសង្ឃ​គង់នៅ​វត្ត​ទាំង ០២ ខាងលើ បាន​មាន​សង្ឃដីកា​ឲ្យ​ដឹង​ថា ព្រះសង្ឃ​គ្រប់​អង្គ មាន​ការ​សប្បាយ​ចិត្ត​រីករាយ​នៅ​ពេល​ដែល​អាជ្ញាធរ​ផ្ដល់​ជូន​អត្តសញ្ញាណប័ណ្ណ​ព្រះសង្ឃ​យ៉ាង​ដូច្នេះ គឺ​មាន​ភាព​ងាយស្រួល​ដល់​ព្រះសង្ឃ ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា នឹង​មាន​អាស្រ័យ​ស្នាក់នៅ​ច្បាស់​ពិត​ប្រាកដ។ កាលដែល​ពី​សម័យ​មុន ព្រះសង្ឃ​គ្រប់​អង្គ មាន​តែ​កាត​ព្រះ​ឆាយាល័ក្ខណ៍​ប៉ុណ្ណោះ ពេលនេះ​មាន​អត្តសញ្ញាណប័ណ្ណ ព្រះសង្ឃ​អាច​ធ្វើ​ការងារ​ ឬ​ឯកសារ ​តាម​តម្រូវការ​របស់​ព្រះសង្ឃ​បាន៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម