ព័ត៌មានអន្ដរជាតិ
មូលហេតុបណ្ដាលឲ្យវត្តអារាមនៅ ថៃ ពាក់ព័ន្ធនឹងការកិបកេងលុយវត្តញឹកញាប់
ប្រទេសថៃនៅក្នុងមួយរយៈធំមកនេះ បាននិងកំពុងតែពើបប្រទះរឿងអាស្រូវជាបន្តបន្ទាប់ ទាក់ទិននឹងរឿងកិបកេងលុយវត្តក្រោមរូបភាពបន្លំភ្នែកជំនួយសប្បុរធម៌ ព្រមទាំងផ្លូវភេទខុសវិន័យសង្ឃ ដោយនាំឲ្យប្រទេសមួយនេះ ជួបនូវភាពចម្រូងចម្រាសនៃវិបត្តិសាសនាយ៉ាងដំណំ។
យ៉ាងណាក៏ដោយ ភាពចម្រូងចម្រាស់មិនចេះចប់មិនចេះហើយនេះដែរ ក៏សុទ្ធតែមានមូលហេតុសំខាន់ៗដែលនាំឲ្យព្រះសង្ឃក្នុងវត្តអារាមថៃ តែងតែប្រព្រឹត្តនូវកំហុសឆ្គង រហូតពុទ្ធបរិស័ទ្ធចំណុះជើងវត្តលែងសូវជឿនិងទុកចិត្តដូចមុនទៀត។
យោងតាមតាម TDRI បានរាយការណ៍ថា ជាទូទៅវត្តអារាមតែងតែទទួលបានសាច់ប្រាក់ពីការបរិច្ចាគផ្ទាល់ និងថវិកាសាធារណៈសម្រាប់សកម្មភាពសង្គ្រោះ និងការកែលម្អវត្តជាដើម។ តែការគ្រប់គ្រងតម្លៃនេះ មិនទាន់មានស្តង់ដារសមស្របឡើយ។
ជាងនេះទៅទៀតដែរ វត្តមានជាង ៤១,០០០ ក្នុងប្រទេសថៃ ច្រើនតែមានជាលក្ខណៈស្មុគស្មាញ គ្មានការគ្រប់គ្រងឲ្យបានល្អតល្អន់។ ហេតុដូចច្នោះហើយ ទើបនាំឲ្យមានការកិបកេងលុយកាក់ក្នុងវត្តជាញឹកញាប់។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ប្រទេសថៃក៏ទើបតែផ្ទុះករណីមួយផ្សេងទៀត ក្នុងពេលដែលព្រះសង្ឃមួយអង្គ ដែលល្បីល្បាញខាងបង្កើតមន្ទីរពេទ្យបង្អែកក្នុងប្រទេស សម្រាប់អ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ ស្រាប់តែត្រូវចាប់ខ្លួនកាលពីថ្ងៃអង្គារ ជុំវិញការចោទប្រកាន់ថា បានប្រើប្រាស់លុយខុសសម្រាប់គម្រោងមួយនេះ។
ព្រះសង្ឃ Luang Phor Alongkot ដែលគេស្គាល់ថាជា Phra Ratcha Wisutthiprachanat ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទកេងបន្លំ បំភ្លៃកាតព្វកិច្ច និងការលាងលុយកខ្វក់ជាដើម។ ចំណែកជនសង្ស័យទី២ គឺលោក Seksan Sapsubbsakul ដែលមានតួនាទីជាអ្នករៃអង្គាសប្រាក់សម្រាប់គម្រោងនេះ ក៏ត្រូវបានឃុំខ្លួនដែរ។

យ៉ាងណាមិញ ដោយសារតែការកិបកេងលុយកាក់វត្ត ព្រមទាំងរឿងអាស្រូវផ្លូវភេទក្នុងស្ថាប័នពុទ្ធសាសនានៅក្នុងប្រទេសថៃ បានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សង្គមថៃ រាប់ចាប់តាំងពី បាក់បែកជំនឿសាសនា នាំឲ្យមនុស្សបោះបង់ការជឿលើព្រះសង្ឃ ឈានដល់បញ្ហាអត្តសញ្ញាណ និងការរងការរិះគន់យ៉ាងខ្លាំងពីអន្ដរជាតិ នាំឲ្យមានជម្លោះច្បាប់សាសនា-នយោបាយកើនឡើង ដែលទាំងអស់នោះ បានជះឥទ្ធិពលលើយុវជនជំនាន់ក្រោយក្នុងប្រទេសថៃ រួមទាំងខូចខាតដល់ប្រទេសដែលកាន់ព្រះពុទ្ធសាសនាទៅជាមួយដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តើតារាថៃណាខ្លះ ហ៊ានចេញមុខចេញមាត់ ក្នុងជម្លោះប្រដាប់អាវុធជាមួយ កម្ពុជាចុចអាន៖
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


