ព័ត៌មានជាតិ
សង្ឃប្រកាស៖ មន្រ្តីសង្ឃគ្រប់ឋានានុក្រមគប្បីចុះសួរសុខទុក្ខជនភៀសសឹក វីរកងទ័ពក្នុងកិច្ចការមនុស្សធម៌
ដើម្បីចូលរួមចំណែកក្នុងការសម្រាលទុក្ខលំបាករបស់សង្គម មន្ត្រីសង្ឃគ្រប់ឋានានុក្រម និងព្រះសង្ឃទូទាំងប្រទេសគប្បីចែករំលែកលើកិច្ចការមនុស្សធម៌ ក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក វីរកងទ័ព និងវីរនគរបាលជាតិខ្មែរ ដែលមានស្មារតីលះបង់ខ្ពស់ក្នុងការការពារជាតិ។ នេះបើយោងតាមសង្ឃប្រកាស នៅក្នុងអង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣៣ ដែលត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។

សង្ឃប្រកាស បានគូសបញ្ជាក់ថា៖« ការចុះសួរសុខទុក្ខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលកំពុងតែមមាញឹកក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងបូរណភាពទឹកដីសម្រាប់ប្រជាជន និងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព ជាតិ សាសនា ព្រះមហាក្សត្រ»។
នៅក្នុងមហាសន្និបាតមន្ត្រីសង្ឃ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម មានសង្ឃដីកាថា ៖«មានប្រទេសមួយនៅជិតយើងហ្នឹងឆ្លាតណាស់ តែមិនស្រួលជាន់ជើងយើង ទាំងលោកនិងព្រះសក់ នៅខាងលិចយើងហ្នឹង»។ ត្រង់ន័យនេះ បើទោះបីជាព្រអង្គមានសង្ឃដីកា មិនចំឈ្មោះប្រទេស ប៉ុន្តែសំដៅទៅលើប្រទេសថៃ ដែលបានរំលោភបំពានបូរណភាពទឹកដីកម្ពុជាម្តងហើយម្តងទៀត បណ្តាលឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារបង្ខំចាកចេញពីលំនៅឋាន ភៀសខ្លួនមកទីទួលសុវត្ថិភាព។

ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញនាពិធីបើកមហាសន្និបាតមន្រ្តីសង្ឃ មានប្រសាសន៍ថា នៅពេលដែលសង្គ្រាមព្រំដែនកម្ពុជា-ថៃ បានកើតឡើង អ្នកដែលរងគ្រោះមិនមែនគ្រាន់តែប្រជាជននោះទេ សូម្បីព្រះសង្ឃក៏ត្រូវរងគ្រោះដែរ។ សម្តេចមានប្រសាសន៍ថា៖«ព្រោះគ្រាប់កាំភ្លើងអត់ស្គាល់ទីអារាមទេ ដូចជាទីអារាមមួយចំនួនដែលត្រូវគ្រាប់កាំភ្លើងបាញ់មកលើទីអារាម ព្រះសង្ឃក៏ត្រូវជួបការលំបាក ត្រូវភៀសសឹកដែរ»។
យ៉ាងណាមិញ សម្តេចគូសបញ្ជាក់ថា ខាងផ្នែករដ្ឋបានវិនិយោគទៅលើវិស័យសាសនា តាមរយៈការផ្តល់ជំនឿសព្វបែបយ៉ាងសម្រាប់សាសនា ការជំរុញ និងបង្កើតសាលារៀន ចំណេះទូទៅ និងសង់ទីវត្តអារាម។

គួរជម្រាបថា ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បានបង្ខំឱ្យពលរដ្ឋកម្ពុជាច្រើនគ្រួសារបន្តភៀសខ្លួនចេញពីលំនៅឋានដែលធ្លាប់រស់នៅច្រើនទសវត្សមកហើយ ធ្វើឱ្យបាត់បង់ប្រាក់ចំណូល កុមារបាត់បង់ការសិក្សា កត្តាឆ្លងជំងឺ និងបញ្ហាផ្សេងៗទៀត។ ក្នុងចំណោមនោះ ពលរដ្ឋកម្ពុជាមួយចំនួន ជាពិសេសអ្នកភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ បានបន្តភៀសខ្លួនមករស់នៅទីទួលសុវត្ថិភាព មិនទាន់អាចត្រឡប់ទៅគេដ្ឋានបាននៅឡើយទេ បន្ទាប់ពីយោធាថៃកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បើកការវាយប្រហារជាថ្មីមកលើពលរដ្ឋកម្ពុជាស្លូតត្រង់ បណ្តាលឱ្យម្នាក់បាត់បង់ជីវិតនៅហ្នឹងកន្លែង និង៣នាក់ទៀតរងរបួស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


