សេដ្ឋកិច្ច
ម្ចាស់ចម្ការតស៊ូដាំទំពាំងបាយជូររហូតជោគជ័យទទួលផលកម្រៃដល់គ្រួសារ និងសហគមន៍
ចម្ការទំពាំងបាយជូរមួយកន្លែង ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ពិតជាមានពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវបរទេសបានស្គាល់ច្រើនណាស់ក្រៅពីពលរដ្ឋក្នុងខេត្តបាត់ដំបង។
ការដែលបានល្បីល្បាញបែបនេះ ខណៈដែលម្ចាស់ចម្ការបានកែច្នៃផ្លែទំពាំងបាយជូរ១ប្រភេទឱ្យក្លាយជាស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពីសារមុនគេបង្អស់លើទឹកដីខេត្តបាត់ដំបង ដែលអតិថិជនក្នុងស្រុកក៏ដូចជាភ្ញៀវបរទេសនិយមផឹកស្រាប្រភេទនេះដែលវានិងអាចជួយផ្តល់ផលប្រយោជន៍ដល់សុខភាពផងទើបធ្វើឱ្យចម្ការទំពាំងបាយជូរ១នេះមានឈ្មោះបោះសំឡេងរហូតដល់សព្វថ្ងៃ។

លោក ចាន់ ថៃឈឿង និងភរិយាយបានរៀបរាប់ឱ្យដឹងថាក្រោយពីលោកបានសិក្សាស្រាវជ្រាវពីរបៀបដាំនិងថែទាំលើដំណាំប្រភេទនេះតាមសៀវភៅលោកនិងភរិយាក៏បានចាប់ផ្តើមអនុវត្តន៍ដាំនៅក្នុង ឆ្នាំ ២០០០ កាលណោះលោកមានតែទំហំដីកន្លះហិកតាតែប៉ុណ្ណោះ។
លោកបន្តថាតាមបទពិសោធន៍ដាំ២០ឆ្នាំមកនេះដើម្បីចាប់យកផលប្រយោជន៍១ផ្នែកទៀតលោកបានដាំពូជទំពាំងបាយជូរចំនួន២ប្រភេទដោយប្រភេទទី១សម្រាប់យកផ្លែផលិតជាស្រានិង១ប្រភេទទៀតសម្រាប់លក់ផ្លែបរិភោគ។

លោកថាក្រោយពីពូជសម្រាប់ផលិតជាស្រាបានហុចផលក្នុងឆ្នាំ២០០១និង២០០២លោកចាប់ផ្តើមរៀនផលិតស្រារហូតដល់ឆ្នាំ២០០៤ដំណើរការអនុវត្តតែម្តងរហូតបានជោគជ័យមកទល់សព្វថ្ងៃប្រកបដោយគុណភាពល្អនិងជួយដល់សុខភាពផងតាមបច្ចេកទេសស្តង់ដាត្រឹមត្រូវនិងមានអតថិជនក្នុងប្រទេសនិងជនបរទេសចូលចិត្តច្រើនធ្វើឲ្យសេដ្ឋកិច្ចគ្រួសារលោកកើនជាបន្តបន្ទាប់រហូតដល់បានពង្រីកទំហំដីបានធទល់សព្វថ្ងៃ។

ម្ចាស់ចម្ការរូបនេះបន្តថាការសម្រេចនិងជោគជ័យលើមុខរបរនេះតាមរយៈការតស៊ូនិងអត់ធ្មត់ ខណៈកាលពីមុនលោកមានលុយទិញដីបានត្រឹមតែទំហំកន្លះហិកតា តែប៉ុណ្ណោះរហូតបច្ចុប្បន្នលោកបានថវិកាទិញដីបន្ថែមបានច្រើនកន្លែងទៀតដែលបង្ករឱ្យចម្ការនេះកាន់តែមានទំហំធំនិងបានចែករំលែកថវិកាដល់បងប្អូនអ្នកភូមិស្រុកដែលអត់ការងារធ្វើបានមួយចំណែកផងដែរតាមរយៈមកធ្វើជាកម្មករថែទាំនិងជួយកិច្ចការផ្សេងៗផង។

លោកបញ្ជាក់ថាសម្រាប់ការដាំដុះលោកមិនប្រើប្រាស់ជីដែលមានសារធាតុគីមីណាមួយនោះទេលោកប្រើតែជី២ប្រភេទប៉ុណ្ណោះគឺជីអាចម៌គោនិងអាចម៌ប្រចៀវបើប្រើជីអាចម៌មានវាបង្ករឲ្យមានរោគច្រើនលោកផ្តាំដល់អ្នកដាំផ្សេងៗគួចៀសវាងប្រើប្រាស់ជីអាចម៌មាន់ដាក់លើដាំណាំនេះ។

លោកបញ្ជាក់បន្តថាចំពោះពូជសម្រាប់ហូបផ្លែពេលដាំត្រូវធ្វើទ្រើងវាគ្របពីលើដើម្បីឲ្យវាបលះទងឡើងហើយពូជសម្រាប់ផលិតជាស្រាធ្វើទ្រើងបញ្ឈហើយដំណាំនេះវាមិនរើសប្រភេទដីទេតែត្រូវការអាកសធាតុល្អមានខ្យល់គ្រប់គ្រាន់ព្រោះខ្យល់អាចរសាត់មេរោគចេញពីដើមនិងស្លឹកវាលោកបានផ្តល់យោបល់ដល់កសិករផ្សេងៗបើមានដីគួកុំទុកទំណេរចោលហើយសាកល្បងដើម្បីជួយដល់សេដ្ឋកិច្ចគ្រួសារម្យ៉ាងទៀតបើដាំពូជសម្រាប់ផលិតស្រាលោកនិងជួយទិញយកមិនឲ្យអត់ទីផ្សារនោះឡើយ៕ អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


