សុខភាព
អ្នកមិនសូវចូលចិត្តក្លិនបឺរ បើដឹងពីប្រយោជន៍ ផ្លែឈើពណ៌បៃតងចាស់នេះចំពោះរាងកាយ នឹងលែងខកខាន
ផ្លែបឺរឬ Avocado ត្រូវបានគេស្គាល់ថា ជាផ្លែឈើមួយប្រភេទ ដែលមានគុណប្រយោជន៍ខ្លាំងដល់រាងកាយ។ កាលពីមុនអាចថាពិបាករកនិងថ្លៃ ចូលមកដល់សព្វថ្ងៃនេះ បឺរកាន់តែងាយស្រួលរក និងធូរថ្លៃជាងមុន។ ចំណែករសជាតិវិញ សម្រាប់អ្នកមិនចូលចិត្តគឺពិបាកហូបបន្តិច តែបើព្យាយាមនិងស្វែងយល់ អ្នកនឹងបានដឹងពីគុណប្រយោជន៏ដ៏មហាសាលរបស់ផ្លែឈើពណ៌បៃតងចាស់នេះ នោះនឹងលែងខកខានទទួលទានបឺរមិនខាន។
Lisa Drayer ជាអ្នកជំនាញអាហាររូបត្ថម្ភនៅទូរទស្សន៍ CNN បានកំណត់អត្តសញ្ញាណដ៏អស្ចារ្យមួយចំនួននៃផ្លែបឺរ ដែលអ្នករាល់គ្នាមិនធ្លាប់ដឹង៖
១ ប៉ូតាស្យូមខ្ពស់

យោងតាមក្រសួងកសិកម្មអាមេរិក ផ្លែបឺរ ១០០ ក្រាម មានផ្ទុកប៉ូតាស្យូម ៤៨៥ មីលីក្រាម បើប្រៀបធៀបនឹងបរិមាណចេកដូចគ្នា។ ប៉ូតាស្យូមត្រឹមតែ ៣៥៨ មីលីក្រាមរំញោចប្រព័ន្ធសរសៃប្រសាទ និងជួយដឹកជញ្ជូនសារធាតុចិញ្ចឹមនៅក្នុងខ្លួនឲ្យមានប្រយោជន៍។ វាក៏ជួយកាត់បន្ថយសំពាធឈាមផងដែរ។ ប៉ូតាស្យូមក៏ជួយឲ្យរាងកាយដកជាតិសូដ្យូមលើស ដែលមានក្នុងខ្លួនតាមរយៈទឹកនោម។
២ សំបូរទៅដោយខ្លាញ់ monounsaturated ដែលល្អសម្រាប់រាងកាយ
ខ្លាញ់ Monounsaturated ជួយកាត់បន្ថយបរិមាណខ្លាញ់មិនល្អនៅក្នុងខ្លួន។ វាក៏ជួយបង្កើតជាតិខ្លាញ់ដែលជាប់នឹងជញ្ជាំងសរសៃឈាម និងកាត់បន្ថយហានិភ័យនៃការស្ទះសរសៃឈាម។
៣ មាតិកាជាតិសរសៃខ្ពស់

ផ្លែបឺរ ១០០ ក្រាមមានជាតិសរសៃប្រហែល ៧ ក្រាម។ ផ្លែបឺរគឺជាជម្រើសដ៏ល្អសម្រាប់មនុស្សជាច្រើន។ ជាពិសេសមនុស្សដែលកំពុងឡើងទម្ងន់ លើសពីនេះជាតិសរសៃជួយធ្វើឲ្យប្រព័ន្ធ excretory កាន់តែមានប្រសិទ្ធភាព ឬកាត់បន្ថយហានិភ័យនៃការទល់លាមក។
៤ ផ្ទុកនៅសារធាតុ folate ខ្ពស់

ផ្លែឈើដែលមានជាតិខ្លាញ់ ច្រើនតែសំបូរទៅដោយជាតិ folate ដែលមានជាតិ folate ប្រហែល ៨១ មីក្រូក្រាម មានសារសំខាន់សម្រាប់ការលូតលាស់ខួរក្បាល និងចិញ្ចឹមស្បូន។ អ្នកម្ដាយមានផ្ទៃពោះគួរទទួលទានប្រូតេអ៊ីនប្រមាណ ៤០០ មីក្រូក្រាមក្នុងមួយថ្ងៃ ដើម្បីឲ្យកូនមានសុខភាពល្អ ជាពិសេសមានការលូតលាស់ខួរក្បាលល្អ និងជួយធ្វើឲ្យឆ្អឹងខ្នងមានសុខភាពល្អ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្លែឈើនិងបន្លែពណ៌ក្រហមស្រស់ ហូបជាទៀងទាត់ ដូចនៅឆ្ងាយពីគ្រូពេទ្យ
ចុចអាន៖ផ្លែត្របែកផ្ទុកទៅដោយសារជាតិចិញ្ចឹមជាច្រើន រួមទាំងជំនួយដល់ស្បែកពីខាងក្នុង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ