សុខភាព
ផ្លែត្របែកផ្ទុកទៅដោយសារជាតិចិញ្ចឹមជាច្រើន រួមទាំងជំនួយដល់ស្បែកពីខាងក្នុង
ការទទួលទានអាហារសព្វថ្ងៃនេះច្រើនប៉ះពាល់ដល់សុខភាព ហេតុដូច្នេះហើយបានជាយើង ចាំបាច់ត្រូវបរិភោគអាហារនិងភេសជ្ជៈដែលអាចធ្វើឲ្យស្ថានភាពប្រសើរឡើង។
ផ្លែឈើមួយប្រភេទដែលអ្នកអាចបន្ថែមចូលក្នុងបញ្ជីអាហារដែលមានសុខភាពល្អ គឺ ត្របែក។ ព្រោះផ្លែឈើនេះផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើន និងជួយដល់សុខភាពរាងកាយ ដែលយើងមិនធ្លាប់ដឹង៖

១ កាត់បន្ថយជាតិស្ករក្នុងឈាម
ការសិក្សាលើមនុស្សដែលហូបត្របែកជាទៀងទាត់ អាចជួយដល់កម្រិតជាតិស្ករក្នុងឈាម ហើយលទ្ធផលត្រូវបានគេចាត់ទុកថាគួរឲ្យកត់សម្គាល់។ ក្រុមមួយផឹកទឹកផ្លែត្របែកត្រូវបានគេមើលឃើញថា បានបញ្ចុះជាតិស្ករក្នុងឈាម។ ការសិក្សាខ្លះក៏អះអាងដែរថា នេះក៏មានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រងជាតិស្ករក្នុងឈាមរយៈពេលវែងផងដែរ។
២ រក្សាឬជួយសម្រកទម្ងន់
ផ្លែត្របែកមានតែកាឡូរី ៣៧ កាឡូរីប៉ុណ្ណោះ ប៉ុន្តែវាធ្វើឲ្យអ្នកឆ្អែតបានយូរ ដោយសារវាមានជាតិសរសៃគ្រប់គ្រាន់ដើម្បីបំពេញឲ្យរាងកាយ។
៣ បំបាត់ការឈឺចាប់ពេលមករដូវ
ស្ត្រីអាចមានអារម្មណ៍ខឹងមួរម៉ៅ ដោយសារតែការឈឺចាប់ដែលបណ្ដាលពីការមករដូវ។ ស្ត្រីភាគច្រើនជួបប្រទះការឈឺក្រពះ ចុកពោះ ចង្កេះ ឬរមួលក្រពើ។ ប៉ុន្តែការផឹកទឹកស្លឹកត្របែកត្រូវបានបង្ហាញថា អាចកាត់បន្ថយអារម្មណ៍ឈឺចាប់ពេលមានរដូវ។ អ្នកខ្លះថែមទាំងនិយាយថាវាមានឥទ្ធិពលជាងថ្នាំបំបាត់ការឈឺចាប់ដទៃទៀត។

៤ ស្បែកស្រស់ថ្លា
ផ្លែត្របែកត្រូវបានគេដឹងថាមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ដូចជាមានវីតាមីននិងអង់ទីអុកស៊ីដង់ផ្សេងៗគ្នា ហើយសមាសធាតុទាំងពីរនេះគឺជាសមាសធាតុដែលជួយពង្រឹងស្បែកពីខាងក្នុង។ សារធាតុប្រឆាំងអុកស៊ីតកម្មនឹងដើរតួក្នុងការការពារស្បែកពីការខូចខាត។ ខណៈពេលដែលវីតាមីននៅក្នុងផ្លែឈើនេះ អាចព្យាបាលនិងការពារការលូតលាស់នៃមុនលើផ្ទៃមុខ។
៥ បង្កើតប្រព័ន្ធរំលាយអាហារល្អ
ជាតិសរសៃគឺមាននៅក្នុងផ្លែត្របែក។ ពពួកនេះជួយដល់ចលនាពោះវៀនធំនិងការពារការទល់លាមក។ លើសពីនេះទៀតស្លឹករបស់ផ្លែឈើនេះ ជួយក្នុងការបំបាត់រាគ។
៦ ជំរុញសុខភាពបេះដូង
គុណប្រយោជន៍ដ៏អស្ចារ្យមួយរបស់ផ្លែត្របែក គឺជួយជំរុញដល់សុខភាពបេះដូងតាមវិធីផ្សេងៗ។ សារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីនរបស់វា គឺជាអ្វីដែលការពារបេះដូងពីរ៉ាឌីកាល់សេរីដ៏គ្រោះថ្នាក់។ ខណៈពេលដែលស្លឹករបស់វាអាចជួយក្នុងការកាត់បន្ថយសម្ពាធឈាមបន្ថយកូលេស្តេរ៉ុលអាក្រក់រក្សាកូលេស្តេរ៉ុលល្អ។

៧ បង្កើតប្រព័ន្ធភាពស៊ាំ
រាងកាយដែលមិនទទួលបានវីតាមីន C គ្រប់គ្រាន់ គឺមានហានិភ័យក្នុងការទទួលបាននៅជំងឺឆ្លង និងជំងឺផ្សេងទៀត។ ផ្លែឈើនេះអាចផ្តល់ឲ្យរាងកាយនូវបរិមាណវីតាមីន C ដែលត្រូវការ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ផ្លែគូលេនតូចៗចឹងសោះ! តែមានអត្ថប្រយោជន៍ដល់សុខភាពរាប់មិនអស់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


