នយោបាយ
តុលាការកំពូលប្រកាសរំលាយគណបក្សចំនួន៣ ដោយសារតែល្មើសច្បាប់
តុលាការជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសរំលាយគណបក្សចំនួន៣ ជាបន្តបន្ទាប់ ដោយសារតែល្មើសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយ ហើយបើទោះបីជាក្រសួងមហាផ្ទៃ បានជូនដំណឹងក្តី តែគណបក្សទាំងនេះ មិនអើពើអនុវត្តឡើយ នេះបើតាមសាលដីការបស់តុលាការកំពូល ដែលទទួលបាននៅថ្ងៃទី២៤ ខែកក្កដា នេះ។

គណបក្សទាំងនោះរួមមាន គណបក្ស ប្រជាធិបតេយ្យខ្មែរ ដែលមានលោក ហោ ម៉េងហ៊ាង ជាប្រធាន គណបក្សគណបក្សនេះ បានប្រព្រឹត្តល្មើសតាមមាត្រា៣១ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដោយមិនផ្ញើរបាយការណ៍សកម្មភាពប្រចាំ ឆ្នាំ២០១៧ ជូនក្រសួងមហាផ្ទៃ។ ទន្ទឹមនឹងនេះ ក៏បានប្រព្រឹត្តល្មើសនឹងមាត្រា២៦ ថ្មី និងមាត្រា៤៨ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ បើទោះបីជាក្រសួងមហាផ្ទៃបានជូនដំណឹងចំនួន២លើករួចមកហើយក្តី។
លើសពីនេះទៀតគណបក្សនេះ មិនបានបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌ ដែលបានកំណត់ដោយបញ្ញត្តិមាត្រា២៦ ថ្មី កថាខណ្ឌទី១ ដែលបានចែងថា គណបក្សនយោបាយ ដែលបានចុះបញ្ជីរួចហើយត្រូវបញ្ជូនទៅក្រសួងមហាផ្ទៃនៅបញ្ជីឈ្មោះប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ ក្នុងករណីដែលមានអនុប្រធាន និងសមាសភាពគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមូល ដោយភ្ជាប់មកជាមួយនូវជីវប្រវត្តិសង្ខេប ដែលមានបិទរូបថត។
គណបក្ស “វង្គត ខេមរៈ មហានគរ” ដែលមានលោក ផាន់ ស៊ីណា ជាប្រធានគណបក្ស គណបក្ស នេះ បានប្រព្រឹត្តល្មើសនឹងមាត្រា២៦ ថ្មី និងមាត្រា៤៨ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ទោះបីជាក្រសួងមហាផ្ទៃបានជូនដំណឹងចំនួន៤ លើករួចមកហើយ តែគណបក្សនៅតែមិនបំពេញកាតព្វកិច្ចក្នុងការបំពេញសំណុំបែបបទធ្វើរបាយការណ៍បូកសរុបសកម្មភាពនិងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំជូនក្រសួងមហាផ្ទៃឡើយ។ ទន្ទឹមនឹងនេះ គណបក្ស វង្គត ខេមរៈ មហានគរ ក៏ត្រូវបានក្រសួងមហាផ្ទៃ បានផាកពិន័យជាប្រាក់ និងសម្រេចផ្អាកសកម្មភាពចំនួន២លើករួចហើយផងដែរ។
លើសពីនេះទៀតគណបក្សនេះ មិនបានបំពេញកាតព្វកិច្ចដែលបញ្ញត្តិតាមមាត្រា២៦ ថ្មី កថាខណ្ឌទី១ ដែលបានចែងថា គណបក្សនយោបាយ ដែលបានចុះបញ្ជីរួចហើយ ត្រូវបញ្ជូនទៅក្រសួងមហាផ្ទៃ នូវបញ្ជីឈ្មោះប្រធាន និងអនុប្រធាន នៃគណបក្ស ក្នុងករណីដែលមានអនុប្រធាន និងសមាសភាពគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូល ដោយភ្ជាប់មុខនូវជីវប្រវត្តិសង្ខេប។
គណបក្ស “សង្គមប្រជាធិបតេយ្យ” ដែលមានលោក ថោង សុវណ្ណារ៉ា ជាប្រធាន គណបក្សនេះបានប្រព្រឹត្តល្មើសនឹងមាត្រា៣១ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដោយមិនបានផ្ញើរបាយការណ៍សកម្មភាពប្រចាំ ឆ្នាំ២០១៧ មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយគ្នានោះ គណបក្សបានប្រព្រឹត្តល្មើសនឹងមាត្រា២៦ ថ្មី និងមាត្រា៤៨ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ទោះបីជាក្រសួងមហាផ្ទៃបានជូនដំណឹងចំនួន២ លើករួចមកហើយ ក៏សាម៉ីគណបក្សនៅតែមិនបំពេញកាតព្វកិច្ចក្នុងការបំពេញសំណុំបែបបទ របាយការណ៍បូកសរុបសកម្មភាព និងផ្ញើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ មកសួងមហាផ្ទៃឡើយ។ ជាមួយគ្នានេះ បើតាមរបាយការណ៍របស់អាជ្ញាធរបញ្ជាក់ថា គណបក្សនេះ មិនមានទីស្នាក់ការកណ្ដាលពិតប្រាកដឡើយ។
សូមបញ្ជាក់ថា ការដែលតុលាការកំពូលសម្រេចរំលាយគណបក្សទាំងនេះ បានធ្វើឡើងតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយសាតែគណបក្សទាំងនោះ ប្រព្រឹត្តិល្មើសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយ និងអសកម្មអស់រយៈពេលច្រើនឆ្នាំ ហើយមិនអាចទាក់ទងបាន ហើយបើគិតពីឆ្នាំ២០១៧មក មកដល់ពេលនេះ គណបក្សនយោបាយចំនួន៤ ត្រូវតុលាការកាត់ទោសរំលាយ ដោយការល្មើសច្បាប់ធ្ងន់ធ្ងរ និងអសកម្មភាព ក្នុងនោះមានអតីតគណបក្សសង្រ្គោះជាតិផងដែរ។
ទោះជាយ៉ាងក្តី រហូតមកដល់ពេលនេះ មានគណបក្សនយោបាយជាច្រើនផ្សេងទៀត កំពុងធ្វើសកម្មភាព ហើយក្នុងនោះមានគណបក្សមួយចំនួន បានប្រកាសរួចហើយ ក្នុងការត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ខាងមុខ ហើយក៏មានគណបក្សថ្មីជាច្រើនទៀត កំពុងរៀបចំបង្កើតឡើងផងដែរ៕ អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ