KPT+
ងាយៗដឹងថា ម្ហូបអាហារទិញពីផ្សារ គ្មានវីរុសបំប្លែងខ្លួនគ្រប់ប្រភេទតោងលើ
ក្រោយមានការផ្ទុះឡើងនៃមេរោគបំប្លែងថ្មី (Delta) លើជនជាតិខ្មែរ និងសាច់សត្វដែលនាំចូលមកពី ឥណ្ឌា មានផ្ទុកវីរុសកូវីដ។ ប្រជាជនគ្រប់គ្នា រឹតតែត្រូវរឹតបន្តឹងលើការរស់នៅ និងរបបអាហារដែលយើងទិញពីផ្សារសព្វថ្ងៃនេះ កាន់តែខ្លាំងជាងមុនថែមទៀត។

ដូច្នេះ ធ្វើយ៉ាងម៉េចទើបដឹងថា អាហារយើងទិញពីផ្សារទំនើបឬតាមផ្សារតូចៗសព្វថ្ងៃនេះ មិនមានផ្ទុកវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ។
ប្រការគួរដឹងនិងស្វែងយល់គឺត្រូវ៖
១ សួរនាំប្រភពអ្នកលក់ថា សាច់នេះជាសាច់នាំចូលឬយ៉ាងណា។ បើជាសាច់នាំចូលតើពីប្រទេសណាមក។
២ អ្នកលក់ខ្លះ កុហកអ្នកទិញ ព្រោះដើម្បីលក់ដាច់និងឆាប់ចំណេញ។ ក្នុងករណីនេះ យើងមិនអាចប៉ានស្មានដឹងប្រភព តែបើជ្រុលជាបានទិញមកទៅហើយនោះ ចូលអនុវត្តតាមការណែនាំដោយ ៖ បាញ់អាកុលជុំវិញថង់ យកសាច់ទៅលាងជាមួយសូដាឬក្រូចឆ្មារ ឬបើអាចត្រាំទឹកអំបិលចោលសិន។
៣ ប្រញាប់លាងសំអាតដៃជាមួយសាប៊ូ បាញ់ទឹកអាកុល និងជែល ជុំវិញដៃដែលបានប៉ះពាល់សាច់សត្វ។
៤ ដោះសំលៀកបំពាក់ត្រាំទឹកសាប៊ូចោលភ្លាមៗ បន្ទាប់ពីមកពីកន្លែងប្រមូលផ្ដុំមេរោគ។
៥ ត្រូវចម្អិនម្ហូបឲ្យបានឆ្អិនល្អ និងរក្សាអនាម័យ ពេលកំពុងធ្វើ ជាពិសេសសំភារដែលយើងប្រើក្នុងការធ្វើម្ហូប ត្រូវលាងឲ្យបានស្អាត និងញឹកញាប់ជានិច្ច។

ដោយឡែកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលទិញសាច់គោ សាច់ក្របី ត្រូវប្រុងប្រយ័ត្ន ហើយសួរនាំឲ្យបានច្បាស់លាស់ ពីប្រភេទនៃសាច់ក្លាស្សេទាំងនោះ ដែលនាំចូលពីឥណ្ឌា មានផ្ទុកមេរោគកូវីដ ហើយគយចាប់បាន។
ខណៈដែលកម្ពុជាបានអនុញ្ញាឲ្យនាំចូលសាច់បង្កកសារឡើងវិញ និងបានលើកលែងបម្រាមឈប់នាំចូល ក៏ដាក់ជំនួសមកវិញនូវវិធានការបណ្ដោះអាសន្នមួយចំនួនរួមមាន៖
- តម្រូវឲ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយ អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថាគ្មានវីរុសកូវីដ លើកសាច់បង្កក
- នៅពេលទំនិញមកដល់តម្រូវឲ្យធ្វើតេស្តសំណាករកវីរុសកូវីដ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុនពេលអនុញ្ញាតឲ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។

ដូច្នេះហើយ មុនទិញសាច់ពីទីផ្សារដែលអ្នកធ្លាប់ទៅទិញរាល់ថ្ងៃ បើទោះបីជាម៉ូយដុំឬរាយឬជាអ្នកធ្លាប់ស្គាល់គ្នាក៏ដោយ ត្រូវតែសាកសួរនាំឲ្យបានច្បាស់លាស់។ ចៀសវាងនាំឲ្យអ្នកហូបជួបហានិភ័យ នៃវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ដែលពិភពលោកកំពុងភ័យខ្លាំង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាជ្ញាធរយកសាច់ក្របីក្លាស្សេ ៣ កុងតឺន័រមានផ្ទុកមេរោគកូវីដ-១៩ ទៅដុតបំផ្លាញចោល នៅស្រុកឱរ៉ាល់
ចុចអាន៖ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ
ចុចអាន៖អ្នកមានហានិភ័យទាបនិងខ្ពស់នៃករណីឆ្លងកូវីដ គួរធ្វើយ៉ាងម៉េច ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


