ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ WHO បញ្ជាក់ថា ក្រុមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ មិនបង្ហាញរោគសញ្ញា គឺងាយនឹងឆ្លងកូវីដ
អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភថា វីរុសកូវីដត្រូវបានរីករាលដាលជាទូទៅ លើក្រុមមនុស្សមានអាយុពី ២០ ទៅ ៤០ ឆ្នាំ ដែលពួកគេភាគច្រើនមិនបានដឹងអំពីការឆ្លង។ ប្រការនេះធ្វើឲ្យមនុស្សទាំងនោះ ចុះខ្សោយលឿន និងកាន់តែងាយនឹងឆ្លង។

មន្ត្រីអង្គការ WHO ធ្លាប់បានបញ្ជាក់ថា ចំនួនយុវជនដែលឆ្លងជំងឺកំពុងកើនឡើងនៅទូទាំងពិភពលោក។ ខណៈនេះហើយ ដែលធ្វើឲ្យមនុស្សទន់ខ្សោយប្រឈមនឹងហានិភ័យកាន់តែខ្លាំង ដូចជាមនុស្សចាស់និងមនុស្សដែលមានជំងឺ កំពុងរស់នៅក្នុងតំបន់ដែលមានមនុស្សច្រើន ហើយមានលទ្ធភាពទទួលបានសេវាសុខភាពនៅមានកម្រិត។
លោក Takeshi Kasai មន្ត្រី WHO ប្រចាំនៅតំបន់ប៉ាស៊ីហ្វិកខាងលិច បាននិយាយថា ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ គឺជាសញ្ញាមួយដែលបង្ហាញថា កំពុងឈានដល់ដំណាក់កាលថ្មីមួយផ្សេងទៀត។

ដោយឡែក បណ្ដាប្រទេសខ្លះបានងាកទៅរកវិធានការគំលាតសង្គមទៅមកៗ។ ក្រុមហ៊ុនឱសថក៏កំពុងខិតខំស្រាវជ្រាវ និងបង្កើនការផលិតវ៉ាក់សាំងប្រឆាំងវីរុស ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។
ស្របគ្នានេះដែរ នៅប្រទេសកម្ពុជាយើង ជាពិសេសក្រុមយុវវ័យ យុវជនមួយចំនួន ហាក់ភ្លើតភ្លើនដើរចេញក្រៅផ្ទះច្រើនជាងមនុស្សចាស់ ឬមានការជួបជុំមិត្តភ័ក្ដិភឿនបន ឬដៃគូទំនាក់ទំនង ហើយតែងគិតថាជារឿងធម្មតាសម្រាប់ពួកគេ។ អ្នកខ្លះក៏មើលរំលងវិធីសាស្ត្ររបស់ក្រសួងសុខាភិបាល ហើយគិតថា ឲ្យតែពាក់ម៉ាសបាញ់អាកុលពេលចេញក្រៅ គឺបានហើយ។

ដូច្នេះហើយ ទើបបុគ្គលមួយចំនួនធំ មានផ្ទុកវីរុសកូវីដ តែមិនបញ្ចេញរោគសញ្ញាសំគាល់ឲ្យបានដឹង ធ្វើឲ្យខ្លួនក្លាយជាជនចម្លងទៅ ឪពុកម្ដាយ បងប្អូន មិនដឹងខ្លួនឬឈានទៅដល់ធ្ងន់ធ្ងរពិបាកព្យាបាល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់
ចុចអាន៖យុវវ័យចេញក្រៅញឹក ទៅកន្លែងកកកុញ មកមើលវិធីការពារមនុស្សចាស់ និងក្មេងៗ ពីវីរុសបំប្លែងខ្លួន
ចុចអាន៖កុំប្រហែសខ្លួនឲ្យសោះ! អ្នកមានជំងឺរ៉ាំរ៉ៃទាំងនេះ បើឆ្លងវីរុសបំប្លែងខ្លួន គឺហានិភ័យហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


