Connect with us

ព័ត៌មានអន្ដរជាតិ

កុំប្រហែសខ្លួនឲ្យសោះ! អ្នកមានជំងឺរ៉ាំរ៉ៃទាំងនេះ បើឆ្លងវីរុសបំប្លែងខ្លួន គឺហានិភ័យហើយ

បានផុស

នៅ

មជ្ឈមណ្ឌលព័ត៌មានរបស់ថៃ បានបង្ហាញទិន្នន័យពីក្រុមអ្នកជំងឺ ៧ ប្រភេទ ងាយឆ្លងនិងប្រឈមហានិភ័យនៃការស្លាប់ ពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ដែលកំពុងតែមានវត្តមានលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អ្នក​ជំងឺ​ទាំង​នោះ​មាន​ដូចជា៖ ជំងឺ លើសឈាម ៧៣ ភាគរយ, ទឹកនោមផ្អែម ៥៥ ភាគរយ, សម្ពាធឈាមខ្ពស់ ៣០ ភាគរយ, តម្រងនោមរ៉ាំរ៉ៃ ១៧ ភាគរយ, បេះដូង ១៣ ភាគរយ, ភាព​ធាត់ ៨ ភាគរយ និង​ជំងឺសួត ៨ ភាគរយ ។

អ្នក​មាន​ជំងឺ​ប្រចាំ​កាយ ​ដែល​មាន​ឱកាស​ឆ្លង​លឿន​ និង​ងាយ​ប្រឈម​ហានិភ័យ ​គួរ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ទប់ស្កាត់​ឬ​ការពារ​ខ្លួន​ពី​ជំងឺ​កាច​សាហាវ​នេះ។

ចំពោះ​អ្នក​ជំងឺ​មហារីក​ ដែល​កំពុង​ទទួល​ការ​ព្យាបាល ​ឬ​ព្យាបាល​ដោយ​ប្រើ​គីមី​ គួរ​តែ​បន្ត​ជួប​គ្រូពេទ្យ ​( តាម​ការ​ណែនាំ ) ដើម្បី​ទទួល​ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ទៀត​ដូចជា ទឹកនោមផ្អែម ធាត់ បេះដូង ថ្លើម តម្រងនោម ជាដើម។

លើស​ពី​នេះ ​ត្រូវ​ថែរក្សា​ខ្លួន​អ្នក​ដោយ​ការ​ញ៉ាំ​អាហារ​ ដែល​មាន​សុខភាព​ល្អ​ ហាត់ប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ និង​សម្រាក​គ្រប់គ្រាន់។

ពាក់​ម៉ាស​បិទ​មុខ ​រាល់​ពេល​ចេញ​ក្រៅ ឧស្សាហ៍​លាង​សំអាត​ដៃ​ មុន​ពេល​ហូប​អាហារ ​ឬ​ចាប់​កាន់​របស់​ផ្សេងៗ។

ហាម​ទៅ​ជិត​ក្រុម​មនុស្ស​មាន​ហានិភ័យ​ ដើរ​ហើរ​ច្រើន​ បើ​ចៀស​មិន​បាន ​គួរ​ពិភាក្សា​គ្នា​ដោយ​រក្សា​គំលាត​រៀងៗ​ខ្លួន។

ត្រូវ​រក្សា​ផ្លូវ​ចិត្ត​ឲ្យ​រឹងមាំ​ និង​សម្រាក​ខួរ​ក្បាល​ពី​ស្រ្តេស​តប់ប្រមល់​ ជាពិសេស​ត្រូវ​ធ្វើ​សកម្មភាព​ដែល​អ្នក​ចូលចិត្ត​ ដូចជា មើល​ខ្សែភាពយន្ត​ ស្ដាប់​តន្ត្រី​ ចម្អិន​ម្ហូប​ប៉ូវ​សុខភាព​ និង​ចំណូលចិត្ត​ផ្សេងៗ​ទៀត។ ល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖វីរុសបំប្លែង Delta វាយលុកសុខភាពក្រុមមនុស្សទាំងនេះខ្លាំងជាងគេ

ចុចអាន៖ម្នាក់​ក្នុង​ចំណោម​ ៣នាក់ ឆ្លង​​កូវីដដោយ​មិន​ដឹង​ខ្លួន និង​គ្មាន​រោគ​សញ្ញាអ្វីទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម