ព័ត៌មានជាតិ
ក្រសួងព័ត៌មាន បង្កើតគណៈកម្ម ការតាមដាន វាយតម្លៃ និងលើកសរសើរ ការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន
ក្រសួងព័ត៌មាន បានសម្រេចបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដោយមានសមាសភាព ប្រធាន អនុប្រធាន អនុប្រធានអចិន្រ្តៃយ៍ និងសមាជិក ចំនួន១៥រូប។
យោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី២ ខែសីហា បានបញ្ជាក់ថា គណៈកម្មការនេះ មានភារកិច្ច ដឹកនាំប្រជុំពិនិត្យតាមការកំណត់ និងការចាំបាច់ ពិនិត្យលើរបាយការណ៍ និងការតវ៉ាពីសារធារណជន ឬអង្គភាពស្ថាប័ននានា ដោះស្រាយបណ្តឹងតវ៉ា ដែលទាក់ទងនឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានរវាងអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ជាមួយបុគ្គល ឬក្រសួង ស្ថាប័ន ឬអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងពិនិត្យវាយតម្លៃ ការអនុវត្តរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ដើម្បីផ្ដល់យោបល់ជូន ថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច។
ជាមួយគ្នានេះ គណៈកម្មការនេះ ក៏មានភារកិច្ច ស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួង លើកទឹកចិត្ត លើកសរសើរអ្នកសារព័ត៌មាន និងអង្គភាព សារព័ត៌មាន ដែលមានស្នាដៃ ក្នុងការផ្តល់ព័ត៌មាន និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ និងដាក់វិន័យ អ្នកដែលប្រព្រឹត្តខុសពីក្រមសីលធម៌ វិជ្ជាជីវៈ តាមច្បាប់ស្តីពីរបបសារព័ត៌ មាន និង អញ្ជើញអ្នកជំនាញសារព័ត៌មាន ឬម្ចាស់អង្គភាពសារព័ត៌មាន ឬប្រធានសមាគមអ្នកសារព័ត៌មាន ឬអង្គភាព ស្ថាប័នពាក់ព័ន្ធនានា មកពិគ្រោះយោបល់ ក្នុងករណីចាំបាច់៕ (ដោយ)៖ ពុធិកា





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី