ព័ត៌មានជាតិ
អតីតបេក្ខជន Cambodian Idol Junior ជាប់វគ្គជម្រើសដំបូងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២
បន្ទាប់ពីបាត់មុខអស់មួយរយៈ កុមារី សំ ប៉ូលីដា អតីតបេក្ខភាព Cambodian Idol Junior បានបង្ហាញវត្តមាននៅក្នុងកម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២។ មានអាយុ ១៣ឆ្នាំ មកពីខេត្តព្រៃវែង កុមារីម្នាក់នេះកាលពីឆ្នាំ ២០១៩ ធ្លាប់បានចូលប្រឡងចម្រៀងនៅក្នុងកម្មវិធី Cambodian Idol Junior ដោយបានបកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា “ផ្នូរនាងកង្រី” ដែលជាសំនៀងដើមរបស់លោកយាយ រស់ សេរីសុទ្ធា ដែលកាលនោះ កុមារីរូបនេះបានធ្វើឲ្យគណៈកម្មការពេញចិត្តជាខ្លាំង ជាមួយសមត្ថភាពច្រៀងចម្រៀងមរតកដើមដ៏ផ្អែមស្រទន់។
កើតក្នុងគ្រួសារ ដែលមានឪពុកម្ដាយជាអ្នកចម្រៀងភ្លេងការ និងជាអ្នកសម្ដែងល្ខោនផង កុមារី សំ ប៉ូលីដា ហាក់មាននិស្ស័យជាមួយសិល្បៈបុរាណខ្មែរ ផ្នែកចម្រៀងជាខ្លាំង។ កាលពីថ្មីៗនេះ ក្មេងស្រីដ៏ស្រស់សោភា សំ ប៉ូលីដា បានផ្ញើវីដេអូចូលរួមប្រកួតក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី ២ ដោយបានលើកយកចម្រៀងភ្លេងការមកបកស្រាយយ៉ាងពីរោះ ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរស្រគត់ស្រគំ ដែលធ្វើឲ្យគណៈមេប្រយោគទាំង៤រូប ស្ញើចសរសើរទេពកោសល្យរបស់នាងយ៉ាងខ្លាំង។
ការបង្ហើរសំនៀងក្នុងចម្រៀងភ្លេងការតាមរយៈវីដេអូនេះ គណៈកម្មការបានសម្រេចមតិជាឯកច្ឆន្ទ ឲ្យយុវតីរូបនេះបានជាប់ជាបេក្ខភាព៣០ក្រុមជម្រើសដំបូង ដើម្បីឈានទៅកាន់វគ្គជម្រុះជាបន្តបន្ទាប់ទៀត។
កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២នេះ ជាការផ្ដួចផ្ដើម និងបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្រ្តីករ ដែលបានបើកឱកាសស្វាគមន៍ដល់អ្នកស្នេហាវិស័យសិល្បៈបុរាណខ្មែរគ្រប់ទម្រង់ បញ្ចេញនូវទេពកោសល្យ និងជំនាញរបស់ខ្លួនក្រោមវិញ្ញាសា “សិល្បៈបុរាណចម្រុះ”។ កម្មវិធីនេះ ក៏មានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨យប់តទៅ និងផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។
ខាងក្រោមនេះ គឺជា Link វីដេអូចូលរួមប្រកួតក្នុងវគ្គជម្រើសដំបូង របស់កុមារី សំ ប៉ូលីដា៖ https://fb.watch/7bafpoo3Hh/
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ