ព័ត៌មានជាតិ
កម្មវិធីវង់តន្រ្តីខ្មែររដូវកាលទីពីរជ្រើសរើសបានបេក្ខភាព ៣០ ក្រុម ឡើងទៅវគ្គបន្ត
កម្មវិធីវង់តន្រ្តីខ្មែររដូវកាលទីពីរ បានឈានទៅវគ្គជម្រើសដំបូងស្វែងរកបានបេក្ខភាព ៣០ ក្រុម ដែលមានសមត្ថភាពទេពកោសល្យផ្នែកសិល្បៈបុរាណ អាចឈានទៅប្រកួតនៅវគ្គបន្តទៀត។
ក្រោមវិញ្ញាសាសិល្បៈបុរាណចម្រុះ បេក្ខជនបានផ្ញើវិដេអូបង្ហាញទេពកោសល្យប្រកួតប្រជែងជាទម្រង់សិល្បៈបុរាណដូចជាការសម្តែងល្ខោន របាំ យីកេ ចម្រៀងប្រពៃណី ក៏ដូចជាទម្រង់សិល្បៈបុរាណផ្សេងទៀត ដោយមានគណៈកម្មការ ៤ រូបជំនាញផ្នែកសិល្បបុរាណជាអ្នកវិនិច្ឆ័យ។

ឆ្លងកាត់ការវិនិច្ឆ័យពីគណៈកម្មការទាំងបួនរូបដែលមានសាស្ត្រាចារ្យព្រឿង ឈៀង ឯកទេសរបាំបុរាណ របាំប្រជាប្រិយ ល្ខោនខោល សាស្ត្រាចារ្យ យន់ ខៀន ឯកទេសតន្រ្តីខ្មែរ សាស្ត្រាចារ្យអ៊ុក សុផា ឯកទេសចម្រៀងអាយ៉ៃ និងចម្រៀងចាប៉ី និងសាស្ត្រាចារ្យអ៊ុយ លតាវណ្ណ ឯកទេសចម្រៀងយីកេ និងល្ខោនបាសាក់ បេក្ខភាពទាំង ៣០ ដែលបានឈានទៅវគ្គបន្តរួមមាន៖
១/ក្រុមសិរីភទ្រ (របាំបុរាណ) ខេត្តស្វាយរៀង
២/បេក្ខជនសេង អូន (រនាតឯក) ខេត្តឧត្តមានជ័យ
៣/បេក្ខជនពៅ រស្មីបញ្ញាវ័ន (ចាប៉ីដងវែង) រាជធានីភ្នំពេញ
៤/បេក្ខជនសំ ប៉ូលីដា (ចម្រៀងភ្លេងការ) ខេត្តព្រៃវែង
៥/បេក្ខជនសេង សាវ៉េត (ចាប៉ីដងវែង) ខេត្តកំពត
៦/ក្រុមយុវជនថ្នាលនៃវប្បធម៌ជាតិ (វង់ភ្លេងពិណពាទ្យ) ខេត្តស្ទឹងត្រែង
៧/ក្រុម មន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ ((វង់ភ្លេងពិណពាទ្យ) ខេត្តបន្ទាយមានជ័យ
៨/ក្រុម កុញ្ជរជ័យ ((វង់ភ្លេងពិណពាទ្យ) រាជធានីភ្នំពេញ
៩/ក្រុមមហាជនវត្តកំពូលភ្នំឈើកាច់ (វង់ភ្លេងពិណពាទ្យ) ខេត្តព្រៃវែង
១០/ក្រុមមរតកភ្នំក្រាំងដីមាស (វង់ភ្លេងប្រពៃណី) ខេត្តកំពង់ឆ្នាំង
១១/ក្រុមពន្លកយុវជនយីកេ (យីកេបុរាណ) រាជធានីភ្នំពេញ
១២/បេក្ខជនចាន់ សិរីបុត្រ (រនាតឯក) ខេត្តស្វាយរៀង
១៣/ក្រុម យុវជនសាមគ្គី ១២៥ (មហោរី) រាជធានីភ្នំពេញ
១៤/ក្រុមល្ខោនខោលខេត្តបាត់ដំបង (ល្ខោនខោល) ខេត្តបាត់ដំបង
១៥/ក្រុមមនោហារា (មហោរីព្រះរាជ្យទ្រព្យ) រាជធានីភ្នំពេញ
១៦/ក្រុមយុវជនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង (ល្ខោននិយាយ) ខេត្តព្រៃវែង
១៧/ក្រុមអាយៃលោកគ្រូ ជិន អេង (អាយៃឆ្លងឆ្លើយ) ខេត្តតាកែវ
១៨/ក្រុមទេពបុទមវង្សពិណពាទ្យ (វង់ភ្លេងពិណពាទ្យ) រាជធានីភ្នំពេញ
១៩/បេក្ខជនស៊ី សុដាយណា (របាំបុរាណ) រាជធានីភ្នំពេញ
២០/បេក្ខជនស៊ី ចន្ទសុជាតា (របាំប្រជាប្រិយ) រាជធានីភ្នំពេញ
២១/ក្រុមយុវជនល្ខោនខោលកម្ពុជា (ល្ខោនខោល) រាជធានីភ្នំពេញ
២២/ក្រុមមរតកអង្គរ (វង់ភ្លេងពិណពាទ្យ) ខេត្តសៀមរាប
២៣/ក្រុមមន្ទីរវប្បធម៌ខេត្តកែប (ក្រុមភ្លេងប្រពៃណី) ខេត្តកែប
២៤/បេក្ខជនសារី សិលា (ចាប៉ីដងវែង) ខេត្តព្រៃវែង
២៥/បេក្ខជនហ៊ាង សុហាន (រនាតឯក) ខេត្តសៀមរាប
២៦/បេក្ខជនរ៉ា ចាន់រ៉េត (រនាតឯក) ខេត្តសៀមរាប
២៧/បេក្ខជននី ជីវ៉ា (ចាប៉ីដងវែង) ខេត្តព្រៃវែង
២៨/ក្រុម ក្លិបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរ (ទំរង់បុរាណនិងល្ខោនខោល) ខេត្តសៀមរាប
២៩/ក្រុមយុវជនខ្មែរថែមរតកដូនតា (វង់ភ្លេងពិណពាទ្យ) ខេត្តកណ្តាល
៣០/ក្រុមយុវជននគរតន្រ្តីបុរាណ (វង់ភ្លេងពិណពាទ្យ) រាជធានីភ្នំពេញ


បេក្ខភាពទាំង ៣០ ក្រោយជាប់ជម្រើសវគ្គដំបូង នឹងបន្តទៅវគ្គតម្រង់ទិស និងប្រកួតប្រជែងជម្រុះបន្តបន្ទាប់ដើម្បីស្វែងរកជយលាភី។
កម្មវិធីវង់តន្រ្តីខ្មែររដូវកាលទីពីរ រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ និងសហការផ្សាយដោយទូរទស្សន៍បាយ័ន។ កម្មវិធីនេះគោលដៅ ដើម្បីបំផុសចលនាឲ្យយុវជនបានស្គាល់ ក្នុងស្មារតីអភិរក្ស និងបន្តថែរក្សាមរតកប្រពៃណីទម្រង់សិល្បៈចម្រុះដែលជាអត្តសញ្ញាណជាតិ។ ជាមួយគ្នានេះដើម្បីចូលរួមផ្សព្វផ្សាយពីឧបករណ៍បុរាណ និងសំលៀកបំពាក់ទៅតាមទម្រង់បែបប្រពៃណីពីដូនតា៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


