ជីវិតកម្សាន្ដ
កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ
បន្ទាប់ពីឆ្លងកាត់នូវការជម្រុះដ៏ស្វិតស្វាញកាលពីវគ្គកំពូល១២ ចំនួនពីរសប្ដាហ៍កន្លងទៅ កម្មវិធីបានរកឃើញនូវបេក្ខជន ៨ ក្រុមខ្លាំងពូកែដែលមានទេពកោសល្យឆ្នើម និងភាពលេចធ្លោ ដែលមានឱកាសបន្តដំណើរជាមួយកម្មវិធី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះរួមមាន ក្រុមអាយ៉ៃលោកគ្រូ ជិន អេង, ក្រុមយុវជនខ្មែរថែមរតកដូនតា, ក្រុមទេពបទុមវង្សពិណពាទ្យ, ក្រុមមនោហារា, ក្រុមយុវជនល្ខោនខោលកម្ពុជា, ក្រុមសិរីភទ្រ, ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ និងក្រុមពន្លកយុវជនយីកេ។
បេក្ខជនប្រកួតទាំងអស់នឹងធ្វើការបញ្ចេញសមត្ថភាពរបស់ខ្លួនទៅតាមវិញ្ញាសាដែលកំណត់ដោយគណៈកម្មការមេប្រយោគ ដូចតទៅ៖
១. បេក្ខជន ក្រុមអាយ៉ៃលោកគ្រូ ជិន អេង មកពីខេត្តតាកែវ ចាប់បានវិញ្ញាសា “ត្រុកៗអ្នកស្រុកមើលងាយ រលាស់គូទខ្ចាយ មានឱត មានភាន់”
២. បេក្ខជន ក្រុមយុវជនខ្មែរថែមរតកដូនតា មកពីខេត្តកណ្ដាល ចាប់បានវិញ្ញាសា “បទផែរឿ ឬផៃរឿ ប្រគំភ្ជាប់បទរោទិ៍ភីរ៉ាប់រង”
៣. បេក្ខជន ក្រុមទេពបទុមវង្សពិណពាទ្យ មកពីរាជធានីភ្នំពេញ ចាប់បានវិញ្ញាសា “បទជើតឈាន ឬជើតឆាន ប្រគំភ្ជាប់បទរោទិ៍សាមឡា”
៤. បេក្ខជន ក្រុមមនោហារា មកពីរាជធានីភ្នំពេញ ចាប់បានវិញ្ញាសា “បទឱរ៉ាសាគរ (ឬឧកថៈឡេ) ៣ជាន់ (១ថតប្រគំតែមួយសា)”
៥. បេក្ខជន ក្រុមយុវជនល្ខោនខោលកម្ពុជា មកពីរាជធានីភ្នំពេញ ចាប់បានវិញ្ញាសា “ដកស្រង់ពីរឿងរាមកេរ្តិ៍” ក្នុងឈុត កុម្ភការណ៍ទប់ទឹក
៦. បេក្ខជន ក្រុមសិរីភទ្រ មកពីខេត្តស្វាយរៀង ចាប់បានវិញ្ញាសា “របាំមេអំបៅ”
៧. បេក្ខជន ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ មកពីខេត្តបន្ទាយមានជ័យ ចាប់បានវិញ្ញាសា “បទព្រះបាសគ្គនី ប្រគំភ្ជាប់បទរោទិ៍សាមឡា”
៨. បេក្ខជន ក្រុមពន្លកយុវជនយីកេ មកពីរាជធានីភ្នំពេញ ចាប់បានវិញ្ញាសា “រឿងកណ្ឌលកេសី”
គួររំឭកថា បេក្ខជនទាំង៨ ក្រុមខាងលើនេះ សុទ្ធតែទទួលបានការបំប៉នបន្ថែម ដើម្បីឲ្យសមត្ថភាពកាន់តែមានវឌ្ឍនភាពមួយកម្រិតទៀត ពីសំណាក់គ្រូបង្វឹកទាំង៥រូប ដែលមានជំនាញឯកទេសខុសៗគ្នា។

សូមបញ្ជាក់ផងដែរថា មកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ នៅសល់តែពីរវគ្គទៀតប៉ុណ្ណោះ គឺវគ្គជម្រុះចុងក្រោយ និងវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីវង់តន្ត្រីខ្មែរ នឹងជិតរកឃើញបេក្ខជនជ័យលាភីទាំង៣ក្រុម ដែលនឹងកាន់ពានរង្វាន់នារដូវកាលទី២ នេះ។


កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ ក្រោមប្រធានបទ “សិល្បៈបុរាណចម្រុះ” ត្រូវបានរៀបចំនិងផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ និងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



