ព័ត៌មានជាតិ
ដល់វគ្គចាញ់ធ្លាក់ក្នុងវគ្គជម្រុះដោយគណៈកម្មការ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២
ឆ្លងកាត់វគ្គទី១ ដែលជាវគ្គជម្រើសដំបូង និងវគ្គទី២ ជាវគ្គតម្រង់ទិស ពេលនេះកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ បានឈានមកដល់វគ្គជម្រុះដោយគណៈកម្មការហើយ។ នៅក្នុងវគ្គនេះ បេក្ខជនទាំង ៣០ក្រុម និងទោល ដែលបានជាប់ក្នុងវគ្គជម្រើសដំបូង នឹងត្រូវឆ្លងកាត់ការប្រកួតប្រជែង ដោយមានតែបេក្ខជន ២០ក្រុម និងទោលតែប៉ុណ្ណោះ ដែលអាចឆ្លងទៅកាន់វគ្គបន្ទាប់ គឺវគ្គកំពូលទាំង ២០ ឬ Top20។

គួរបញ្ជាក់ថា វគ្គជម្រុះដោយគណៈកម្មការ គឺមានការបែងចែកជា ៤សប្ដាហ៍ ហើយសប្ដាហ៍ទី៤ គឺជាថ្ងៃប្រកាសលទ្ធផលរួម របស់បេក្ខជនទាំង ៣០ក្រុម និងទោល។ ក្នុងសប្ដាហ៍ទី១នេះ បេក្ខជនចំនួន ៨ក្រុម និងទោល បានបង្ហាញសមត្ថភាពចំពោះមុខគណៈកម្មការទាំងរូប លើវិញ្ញាសាផ្សេងៗគ្នា រួមមានរបាំបុរាណ ចម្រៀងភ្លេងការ ចាប៉ីដងវែង ល្ខោនបាសាក់ និងវង់ភ្លេងពិណពាទ្យ។


បេក្ខជនទាំង៨ ក្រុមនិងទោល ដែលបានបង្ហាញផ្ទាំងសិល្បៈទស្សនីយភាពផ្សេងៗគ្នារួមមាន៖ ក្រុមសិរីភទ្រ មកពីខេត្តស្វាយរៀង (វិញ្ញាសា របាំបុរាណ), ក្រុមមហាជនវត្តកំពូលភ្នំឈើកាច់ មកពីខេត្តព្រៃវែង (វិញ្ញាសា វង់ភ្លេងពិណពាទ្យ), កុមារី សំ ប៉ូលីដា មកពីខេត្តព្រៃវែង (វិញ្ញាសាចម្រៀងភ្លេងការ), កុមារី ស៊ី សុដាយណា មកពីរាជធានីភ្នំពេញ (វិញ្ញាសា របាំបុរាណ), ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ មកពីខេត្តបន្ទាយមានជ័យ (វិញ្ញាសា វង់ភ្លេងពិណពាទ្យ), លោក សេង សាវ៉េត មកពីខេត្តកំពត (វិញ្ញាសា ចាប៉ីដងវែង), ក្រុមកុញ្ជរជ័យ មកពីរាជធានីភ្នំពេញ (វិញ្ញាសា វង់ភ្លេងពិណពាទ្យ) និងក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង មកពីខេត្តព្រៃវែង (វិញ្ញាសា ល្ខោនបាសាក់)។

ជាមួយគ្នានោះ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ដែលរៀបចំ និងផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ នឹងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ហើយនៅថ្ងៃសៅរ៍សប្ដាហ៍នេះ គឺជាវគ្គជម្រុះដោយគណៈកម្មការ សប្ដាហ៍ទី២ ដែលបេក្ខជនចំនួន ៨ក្រុម និងទោលផ្សេងទៀត នឹងបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈវីដេអូ ទៅកាន់គណៈកម្មការទាំង ៤រូប។
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


