KPT+
ម៉ាក់ប៉ាដឹងអត់ ការលេងដោយសេរីផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍកូនច្រើន
បើនិយាយពីរឿងលេង គ្មានក្មេងណាម្នាក់ដែលមិនចូលចិត្ត ហើយនិយាយបដិសេធពេលម៉ាក់ប៉ា ឬមិត្តភ័ក្ដិបបួលលេងជុំគ្នាទេ។ ប៉ុន្តែ យើងសង្កេតឃើញថា ក្មេងសម័យនេះមួយចំនួនធំវីវក់នឹងទូរស័ព្ទ លេងហ្គេម ឬម៉ាក់ប៉ាឲ្យកាន់មើលវីដេអូរៀនលេខ ឬភាសាអង់គ្លេស តែដោយសារតែជក់នឹងទូរស័ព្ទខ្លាំងពេក ក្មេងៗមិនចង់ធ្វើអ្វីផ្សេងក្រៅពីលេងអ៊ីនធឺណិតក្នុងទូរស័ព្ទ ដែលនេះមិនមែនជារឿងល្អដល់ការលូតលាស់ និងអភិវឌ្ឍរបស់ក្មេងឡើយ។

តើអ្វីទៅជាការលេងដោយសេរី ?
ការលេងដោយសេរី គឺជាសកម្មភាពលេងដែលក្មេងៗនឹកគិតឡើងដោយគំនិតរបស់ពួកគេ ដោយមិនមានការបង្ហាត់បង្ហាញពីមនុស្សធំ។ ការលេងបែបនេះអនុញ្ញាតឲ្យអាអូនបង្កើនភាពច្នៃប្រឌិតតាមលក្ខណៈ និងការស្រមើស្រមៃរបស់ខ្លួនផ្ទាល់។

ទន្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសផ្នែកកុមារ សញ្ញាប័ត្រពីប្រទេសបារាំងបានពន្យល់បន្ថែមឲ្យដឹងថា ការលេងដោយសេរី គ្មានការបង្គាប់បញ្ជានេះ មានសារៈសំខាន់ណាស់សម្រាប់ក្មេងអាយុក្រោម៦-៧ឆ្នាំ។ វាជួយឲ្យកុមារមានភាពច្នៃប្រឌិតខ្ពស់ មានឯករាជ្យភាព រកឃើញខ្លួនឯង និងចំណង់ចំណូលចិត្ត និងអត្ថប្រយោជន៍ច្រើនទៀតរួមមាន៖

- អភិវឌ្ឍការប្តេជ្ញាចិត្តដោយខ្លួនឯង ការគោរពខ្លួនឯង និងសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង ដែលទាំងនេះសុទ្ធតែសំខាន់ក្នុងការអភិវឌ្ឍអារម្មណ៍។
- លើកកម្ពស់សមត្ថភាពសង្គម ការគោរពច្បាប់វិន័យផ្ទាល់ខ្លួន ការគ្រប់គ្រងកំហឹង បង្កើនជំនាញដោះស្រាយបញ្ហា អភិវឌ្ឍភាពជាអ្នកដឹកនាំ។
- រំញោចអារម្មណ៍ និងអនុញ្ញាតឲ្យកុមារស្វែងយល់ពីពិភពលោកជុំវិញ។
- ជួយបង្កើនការយល់ដឹង។ វាប្រែភាពអផ្សុក ជាយានសម្រាប់កុមារបង្កើតក្ដីសប្បាយរីករាយដោយខ្លួនឯង និងបង្កើនគំនិតច្នៃរបស់ថ្មីៗ។ល។

វេជ្ជបណ្ឌិតសញ្ញាប័ត្រពីបារាំងរូបនេះបន្ថែមថា ការឆាប់ចេះអាន និងចេះសរសេរមិនមែនសុទ្ធតែកំណត់ភាពឆ្លាតវៃរបស់កុមារ និងជោគជ័យទៅថ្ងៃអនាគតទេ ហើយវាគ្រាន់តែជាកំណត់របស់ម៉ាក់ប៉ា និងសង្គមតែប៉ុណ្ណោះ។ ជួនកាល គ្រាន់តែមានក្រដាសឡាំងមួយប៉ុណ្ណោះ កុមារអាចបង្កើតការលេងសេរីបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់ឲ្យក្មេងមានចរិតល្អ សាកវិធីសាស្ត្រ ៥ ក្បាច់នេះ ប្រហែលអាចជួយបាន
ចុចអាន៖ ហេតុផលនេះហើយ ឪពុកម្ដាយមិនគួរឈ្លោះគ្នានៅមុខកូនៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


