ព័ត៌មានជាតិ
អ្នកលក់ឥវ៉ាន់ចាប់ហួយបោះដុំសម្រុកមកទិញទំនិញ ទុកលក់ថ្ងៃដាក់បិណ្ឌខាងមុខ
នៅដើមខែសីហានេះ នៅតាមបណ្តាផ្សារគេសង្កេតឃើញបងប្អូនអាជីវករនាំគ្នាសម្រុកមកទិញឥវ៉ាន់ចាប់ហួយយកទៅបោះឲ្យម៉ូយតាមបណ្តាខេត្តជាយក្រុង បន្ទាប់ពីស្ងប់ស្ងាត់មួយរយះមក។
តាមប្រភពពីលោក ម៉ៅ ប្រុស ជាអ្នករស់នៅឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង បានឲ្យដឹងថា នៅក្នុងខែសីហានេះ បងប្អូនលក់ចាប់ហួយតាមផ្ទះបានកុម្មង់ទិញចាប់ហួយគ្រប់មុខ ដើម្បីទុកលក់នៅថ្ងៃដាក់បិណ្ឌខាងមុខ។

បងប្រុសបន្តថា នៅស្រុកស្រែខែវស្សានេះ គេរវល់ធ្វើស្រែ ម្លោះហើយគ្មានពេលមកទិញអីវ៉ាន់ដល់ផ្សារនោះទេ ដូច្នេះពួកគាត់តម្រូវមកទិញនៅតាមផ្ទះ។ ដោយឡែកលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅ២បានឲ្យដឹងថា ទីតាំងច្បារអំពៅសម្បូទៅដោយឃ្លាំងស្តុកចាប់ហួយ និងផ្សារធំចំនួន២ ដូច្នេះហើយទើបមានរថយន្តធំៗមកដឹកអីវ៉ាន់ចាប់ហួយយកទៅបោះតាមបណ្តាផ្សារនៅតំបន់ជាយក្រុង៕
អត្ថបទ ៖ នរា


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


