ជីវិតកម្សាន្ដ
កូនប្រុសលោកគ្រូ រស់ សេរី រម្លឹកពីការបូជាសាច់ស្រស់ឈាមស្រស់ដល់ក្បាច់គុនល្បុក្កតោ
នៅលើគណនីហ្វេសប៊ុកមានឈ្មោះ អូន វណ្ណសាក់ ដែលត្រូវបានគេដឹងថា ជាកូនប្រុសរបស់លោកព្រឹទ្ធាចារ្យ រស់ សេរី បានធ្វើការរម្លឹកថា លោកគ្រូ រស់ សេរី បានលះបង់ជាច្រើនដើម្បីក្បាច់គុនល្បុក្កតោខ្មែរ។
ប្រភពបានលើកឡើងថា ស្ទើរពាក់កណ្ដាលជីវិតរបស់លោកព្រឹទ្ធាចារ្យ រស់ សេរី ឈាមស្រស់សាច់ស្រស់បានបូជាដល់ក្បាច់គុនល្បុក្កតោ ទោះបីនឿយហត់ឬត្រូវជួបឧបសគ្គខ្លះៗក៏លោកមិនដែលបោះបង់ចោលវប្បធម៌ដ៏ល្អមួយនេះទេ។

លោក អូន វណ្ណសាក់ បានបន្តថា លោកគ្រូ រស់ សេ រី បានបង្ហាត់បង្រៀនសិស្សណែនាំសិស្សទោះបីឈឺនៅលើគ្រែដើរមិនរួច ក៏ស្រែកប្រាប់សិស្សដែររហូតដល់ថ្ងៃចូលពេទ្យ។ ថ្ងៃលាក្រុមគ្រួសារ លាញាតិមិត្តជិតឆ្ងាយលាកូនសិស្សរបស់គាត់ និងលាមាតុភូមិកំណើតជារៀងរហូតគ្មានថ្ងៃវិលត្រឡប់វិញ។
លោកនិយាយថា ការចាកចេញរបស់លោកគ្រូ គឺជាការបាត់បង់ធនធានមនុស្សដ៏កម្ររបស់ខ្មែរដែលគាត់បានលះបង់ទាំងសេចក្ដីសុខទាំងធនធានផ្ទាល់ខ្លួនដើម្បីតែការអភិរក្សនិងបង្ហាត់បង្រៀននៅក្បាច់គុនបុរាណខ្មែរល្បុក្កតោ។

គួររម្លឹកថា ព្រឹទ្ធាចារ្យ រស់ សេរី បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ក្នុងជន្មាយុ៦៦ឆ្នាំដោយរោគាពាធ។ ព្រឹទ្ធាចារ្យជាប្រធានសាលាគុនល្បុក្កតោអង្គរមានឫទ្ធិ៍ ខេត្តសៀមរាប និងជាជំនួយការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


