ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ បំផុសការស្លៀកពាក់ឈុតល្បុក្កតោ អបអរខួប២ឆ្នាំ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
តារាសម្តែងនិងជាគ្រូគុនល្បុក្កតោកញ្ញា ពេជ្រ ចរណៃ បានចេញមុខបំផុសមហាជននិងអ្នកគាំទ្រ ចូលរួមស្លៀកពាក់ឈុតល្បុក្កតោខ្មែរដើម្បីជាការចូលរួមអបអរសាទរខួប២ឆ្នាំ នៃការដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
កញ្ញា ពេជ្រ ចរណៃបច្ចុប្បន្នក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្តខ្មែរ កញ្ញាក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោ និងតាមរយ:ការបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកផងដែរ។

ងាកមកចាប់អារម្មណ៍កៀកជិតដល់ខួប២ឆ្នាំ នៃការចុះបញ្ជីគុនល្បុក្កតោជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ តារាស្រី ពេជ្រ ចរណៃ បានអំពាវនាវថា “តោះយើងនាំគ្នាពាក់ឈុតល្បុក្កតោថតផ្សព្វផ្សាយ និងចូលរួមអបអរខួប២ឆ្នាំ ដែលក្បាច់គុនល្បុក្កតោចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺនៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤នេះ” ។
ជាមួយគ្នានោះតារាស្រីរូបស្រស់កញ្ញា ពេជ្រ ចរណៃ ធ្លាប់បានចេញមកអះអាងពីគោលជំហររបស់ខ្លួនថា ខ្លួននឹងបន្តហាត់រៀនក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” រហូតដល់ដង្ហើមចុងក្រោយ។ នេះក៏ដើម្បីបង្ហាញពីការស្រលាញ់ និងឆន្ទ:របស់ខ្លួនជាមួយវិស័យក្បាច់គុនបុរាណខ្មែរផងដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្តីពីការចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២២ ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តរដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តយល់ព្រមចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ តាមសេចក្ដីសម្រេច17.COM7៕ អត្ថបទ៖ ចាន់រ៉ា



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


