កីឡា
មុនលាចាកលោក ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បានសម្រេចបំណងប្រាថ្នាធំ ៣ ដើម្បីជាតិ
ព្រឹទ្ធាចារ្យកីឡា សាន គឹមស៊ាន បានប្រសូតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៤៥ និងបានទទួលមរណភាព នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨០ឆ្នាំ ដោយបានបន្សល់ទុកស្នាដៃដ៏ធំធេងសម្រាប់ខ្មែរជំនានក្រោយ។

បំណងប្រាថ្នាទី១៖ ធ្វើឲ្យគុនល្បុក្កតោរស់ឡើងវិញ
លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ជាបុគ្គលដ៏សំខាន់បំផុតដែលបានរួមចំណែករៀបចំ និងចងក្រងក្បាច់គុន ល្បុក្កតោ ក្នុងសម័យទំនើបឲ្យល្បីល្បាញយ៉ាងទូលំទូលាយ។ លោកជាស្ថាបនិកក្នុងការបង្កើតឲ្យមាន សហព័ន្ធក្បាច់គុនល្បុក្កតោកម្ពុជា និងសាលាល្បុក្កតោកម្ពុជា។

បើទោះជាលោកបានត្រូវភៀសខ្លួនពីប្រទេស កម្ពុជា ទៅសហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់របស់ជនជាតិវៀតណាម ជុំវិញការបង្ហាត់បង្រៀនកីឡាហាប់គីដូ និងល្បុក្កតោ ក៏នៅលើទឹកដីប្រទេសថ្មី លោក សាន គឹមស៊ាន បានបន្តចែករំលែកចំណេះជំនាញក្បាច់គុនមរតកដូនតាខ្មែរដល់អ្នកដទៃនៅសហរដ្ឋអាមេរិក។

នៅឆ្នាំ១៩៩២ លោកតាបានវិលត្រឡប់មកប្រទេសកំណើតវិញដើម្បីស្តារគុនល្បុក្កតោ បន្ទាប់ពីបាត់បង់ក្នុងសម័យសង្គ្រាម។ លោកបានចាប់ផ្តើមបណ្តុះបណ្តាលដល់ក្មេងជំនាន់ក្រោយឲ្យកាន់តែមានធនធាន រហូតបង្កើតក្លិបបង្ហាត់គុនល្បុក្កោ សហព័ន្ធគុនល្បុក្កតោ និងបានបង្កើតសៀវភៅ«ក្បាច់គុនល្បុក្កតោ»ដែលមានក្បួនខ្នាត មេគុន និងក្បាច់ត្រឹមត្រូវ។
បំណងប្រាថ្នាទី២៖ ដាក់គុនល្បុក្កតោ ចូលអង្គការ យូណេស្កូ

វ័យកាន់តែច្រើន សុខភាពកាន់តែដុនដាប លោកព្រឹទ្ធាចារ្យ ក្រមាមាស លោកតា សាន គឹមស៊ាន ចង់ឃើញគុនល្បុក្កតោ ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលនេះជាបំណងប្រាថ្នាដ៏ធំបំផុតរបស់លោក។ ទីបំផុត គុនល្បុក្កតោ ត្រូវបានដាក់ចូលដោយជោគជ័យក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
បំណងប្រាថ្នាទី៣៖ ដាក់គុនល្បុក្កតោ ចូលកីឡា ស៊ីហ្គេម
លោកតាក្រមាមាស សាន គឹមស៊ាន ចង់ឃើញគុនល្បុក្កតោ ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពេលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូង។ បំណងប្រាថ្នារបស់លោកបានសម្រេចដោយគុនល្បុក្កតោបានចូលជាធរមានក្នុងកីឡាស៊ីហ្គេម។ ក្នុងនាមជាម្ចាស់ក្បាច់គុន កម្ពុជាទទួលបានមេដាយមាស៩ ប្រាល់៨ និងសំរិទ្ធ៣ ក្នុងចំណោមវិញ្ញាសាចំនួន២១នៃគុនល្បុក្កតោក្នុងកីឡាស៊ីហ្គេម។

ជារួម ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីពេញមួយជីវិតដើម្បីធ្វើឲ្យកីឡាគុនល្បុក្កតោ រស់ឡើងវិញ និងត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ហើយបានចូលក្នុងបញ្ជីកីឡាស៊ីហ្គេម និងអង្គការយូណេស្កូ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស