ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ នឹងនាំយកមរតកគុនល្បុក្កតោ ទៅបង្ហាញក្នុងព្រឹត្តិការណ៍បុណ្យអុំទូកនៅក្រុងសៀមរាប សប្តាហ៍ក្រោយនេះ
ក្រោយជោគជ័យក្នុងការរៀបចំកម្មវិធី «ឥទ្ធិពលនៃវប្បធម៌ ជាសម្រស់នារីខ្មែរសម័យថ្មី» ក្នុងន័យដើម្បីផ្សព្វផ្សាយគុនល្បុក្កតោរបស់ខ្មែរ កាលពីពាក់កណ្តាលខែតុលាកន្លងទៅ កញ្ញា ពេជ្រ ចរណៃ បានប្រកាសនូវការចូលរួមលើកស្ទួយគុនល្បុក្កតោជាថ្មី ក្នុងមហាព្រឹត្តិការណ៍ផ្ទាំងទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរចម្រុះ នាថ្ងៃទី ៥-៦ ខែវិច្ឆិកាខាងមុខនេះ ក្នុងក្រុងសៀមរាប។

កញ្ញា ពេជ្រ ចរណៃ ជាតារាសម្តែង និងជាគ្រូគុនល្បុក្កតោមួយរូប ដែលតែងសកម្មក្នុងការចូលរួមចំណែកផ្សព្វផ្សាយ និងលើកស្ទួយវប្បធម៌ក្បាច់គុនបុរាណខ្មែរ តាមរយៈការចូលរួមសម្តែងក្បាច់គុនក្នុងព្រឹត្តិការណ៍ជាតិ ក៏ដូចជាតាមកម្មវិធីនានា ខណៈថ្មីៗនេះ កញ្ញាទើបតែបើកសាលាគុនល្បុក្កតោ តេជ័យតេជៈ ដើម្បីរួមរក្សាមរតកក្បាច់គុនខ្មែរដល់កូនខ្មែរជំនាន់ក្រោយ។
ជាមួយនឹងការបំផុសគំនិតចូលរួមលើកស្ទួយមរតកក្បាច់គុនល្បុក្កតោនេះដែរ ពេជ្រ ចរណៃ កាលពីពាក់កណ្តាលតុលាកន្លងទៅថ្មីៗនេះ បានសហការជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាងធំមួយប្រចាំកម្ពុជា ក្នុងការរៀបចំកម្មវិធី «ឥទ្ធិពលនៃវប្បធម៌ ជាសម្រស់នារីខ្មែរសម័យថ្មី» ដើម្បីចូលរួមលើកស្ទួយគុនល្បុក្កតោខ្មែរ។ មិនតែប៉ុណ្ណោះ ក៏មានគម្រោងបន្តរៀបចំនៅតាមបណ្តាខេត្តក្រុងនានាផងដែរ ដោយចាត់ទុកជាផ្នែកមួយនៃចលនាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក បានស្គាល់ពីគុនខ្មែរកាន់តែទូលំទូលាយ។
គួរឱ្យដឹងដែរថា កម្មវិធី “ឥទ្ធិពលនៃវប្បធម៌ជាសម្រស់នារីខ្មែរសម័យថ្មី” ដែលទើបរៀបចំធ្វើកាលពីពាក់កណ្តាលខែតុលាកន្លងទៅ មិនត្រឹមតែបានបង្ហាញពីឈុតឆាកគុនល្បុក្កតោពីសំណាក់កញ្ញា ពេជ្រ ចរណៃ និងគ្រូ ព្រមទាំងកូនសិស្សគុនល្បុក្កតោនោះទេ តែអ្នកចូលរួមក៏មានឱកាសបានស្លៀកឈុតគុនល្បុក្កតោដូចគ្នាដែរ ដើម្បីចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។

ក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមទស្សនាពីសំណាក់សាធារណជនខ្មែរជាច្រើន ព្រមទាំងជនបរទេសផងដែរ និងបានសម្ភាសដោយផ្ទាល់ជាមួយកញ្ញាផ្ទាល់ទៀតផង។ ស្របនឹងការតស៊ូបំផុសផ្សព្វផ្សាយក្បាច់គុនល្បុក្កតោជាហូរហែរ តែ ពេជ្រ ចរណៃ ក៏មិនដែលភ្លេចបង្ហាញនូវការដឹងគុណចំពោះវីរភាពរបស់លោកគ្រូតាក្រមាមាស ក្បាច់គុនល្បុក្កតោ សាន គឹមស៊ាន នៅដែរ។
ដោយមើលឃើញនូវគុណតម្លៃ នៃការផ្សព្វផ្សាយមរតកក្បាច់គុនបុរាណខ្មែរ ពេជ្រ ចរណៃ ក៏តែងអំពាវនាវជារឿយៗឱ្យសាធារណជនខ្មែរចូលរួមលើកស្ទួយ និងផ្សព្វផ្សាយមរតកក្បាច់គុនដ៏ផូរផង់របស់ខ្មែរឱ្យបានផុសផុល។ ទន្ទឹមនេះ កញ្ញាក៏ប្រកាសពីជំហានបន្ទាប់របស់ខ្លួនផងដែរ តាមរយៈការបង្ហាញ និងផ្សព្វផ្សាយពីក្បាច់គុនល្បុក្កតោ នាថ្ងៃទី ៥ -៦ ខែវិច្ឆិកាខាងមុខនេះ នៅសួនច្បារ មាត់ស្ទឹងសៀមរាប ចាប់ពីម៉ោង ៦ល្ងាច ក្នុងមហាព្រឹត្តិការណ៍ ផ្ទាំងទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរចម្រុះជាច្រើន ដោយសង្កត់ធ្ងន់ថា “ចូលរួមផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ជាតិយើងទៅកាន់ពិភពលោកទាំងអស់គ្នា”៕



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


