ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ សន្យាធ្វើតាមបណ្តាំលោកគ្រូ សាន គឹមស៊ាន ដើម្បីថែរក្សាអភិរក្សក្បាច់គុនល្បុក្កតោខ្មែរ
ស្របពេលដែលកំពុងចូលរួមកាន់មរណទុក្ខ ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យក្រមាមាស កញ្ញា ពេជ្រ ចរណៃ តារាសម្តែង និងជាសិស្សព្រឹទ្ធាចារ្យគុនល្បុក្កតោខ្មែររូបនេះ បង្ហាញឆន្ទៈដោយមានមហាជនជាសាក្សីថា ខ្លួននឹងធ្វើតាមបណ្តាំលោកគ្រូតា សាន គឹមស៊ាន ដើម្បីថែរក្សាអភិរក្សក្បាច់គុនល្បុក្កតោខ្មែរ។

តាមរៀបរាប់ទាំងទឹកភ្នែកពេលទៅគោរពវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន តារាស្រីកញ្ញាពេជ្រ ចរណៃ បានឲ្យថាលោកគ្រូតាដែលខ្លួនគោរពស្រលាញ់ទុកដូចជាឪពុកពេលនេះបានលាទៅរហូតគ្មានថ្ងៃវិលវិញទេហើយបេះដូងនាងពេលនេះដូចគេពុះបែកជាពីរ នាងឈឺចុកចាប់ណាស់។
កញ្ញា ពេជ្រ ចរណៃ បញ្ជាក់ថា “បណ្ដាំរបស់លោកគ្រូតាកូននឹងធ្វើឱ្យបានសម្រេចមិនឱ្យទំនុកចិត្ត និងក្តីសង្ឃឹមលោកគ្រូតាខកបំណងឡើយ សូមលោកគ្រូតាកុំបារម្ភ កុំខ្វាយខ្វល់ច្រើន សូមលោកគ្រូតាអញ្ជើញសម្រាកនៅឋានសួគ៌បរមសុខហើយសម្លឹងមើលមកកូនដោយស្នាមញញឹម កូននឹងធ្វើឱ្យលោកគ្រូតាមានស្នាមញញឹម ទុកតម្កល់ជាអមតៈសម្រាប់ប្រទេសជាតិយើងរហូតទៅ”។
តារាសម្តែង ពេជ្រ ចរណៃ បន្ថែមទៀតថា “សូមកុសលផលបុណ្យដែលនាងបានធ្វើទាំងប៉ុន្មានសូមឧទ្ទិសជូ លោកគ្រូតា សាន គឹមស៊ាន ឱ្យបានសេចក្តីសុខជានិច្ចនិរន្តរ៍សូមលោកគ្រូតាអនុមោទនាទទួលយកផងចុះ”។

មហាជនអ្នកគាំទ្រពិសេសសិស្សគុន បានបង្ហាញអារម្មណ៍ក្តុកក្តួលនិងសោកស្តាយជាខ្លាំងបន្ទាប់ពីទទួលដំណឹងមរណភាពរបស់លោកគ្រូព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលជាព្រឹទ្ធាចារ្យផ្នែកវិស័យគុនល្បុក្កតោខ្មែរដ៏ល្បីឈ្មោះក្នុងកាចូលរួមថែរក្សា និងអភិរក្សមួយវិស័យមួយនេះ។
សូមបញ្ជាក់ដែរថា មុនពេលចែកឋានលោកគ្រូព្រឹទ្ធាចារ្យក្រម៉ាមាស សាន គឹមស៊ាន តាមរយ:កិច្ចសម្ភាសធ្លាប់បានអំពាវនាវ និងបំផុសដាស់តឿនជាថ្មីដល់កូនខ្មែរគ្រប់រូបត្រូវចូលរួមស្មារតី ដើម្បីថែរក្សាអភិរក្សនូវក្បាច់គុនបុរាណល្បុក្កតោខ្មែរឲ្យកាន់តែមានភាពរីកចម្រើន និងល្បីរីកសុះសាយបន្ថែមទៀតដល់ពិភពលោក៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


