KPT+
អំឡុងពេលចាក់វ៉ាក់សាំង កុមារត្រូវចៀសកុំធ្វើរឿង ៥យ៉ាងនេះឲ្យសោះ
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កំពុងដំណើរការប្រើប្រាស់ចំពោះកុមារនិងជំទង់កម្ពុជាអាយុពី ១២-១៧ ឆ្នាំ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងការពារសុខភាពមនុស្សវ័យក្មេងពីការរាត្បាតនៃជំងឺកូវីដ-១៩ និងវីរុសបំប្លែងខ្លួនដទៃៗទៀត។

ក្រោយចាក់វ៉ាក់សាំង កុមារត្រូវប្ដូរទម្លាប់ហូកចុកខ្លះៗ ព្រមជាមួយសកម្មភាពមួយចំនួន ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែរឹងមាំ។ វាក៏មានទម្លាប់ខ្លះ និងសកម្មភាពខ្លះ និងជំទង់គួរតែចៀសវាង ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗចំពោះពួកគេផងដែរ។
ដូច្នេះ មកស្វែងយល់ឱ្យកាន់តែច្បាស់នូវប្រការមិនគួរធ្វើ បន្ទាប់ពីកុមារចាក់វ៉ាក់សាំង!
១. កុំបង្ហោះរូបថតកាតវ៉ាក់សាំងលើបណ្ដាញសង្គម៖ មិនខុសពីមនុស្សចាស់ទេ កុមារក៏គួរតែទទួលបានការការពារនៅលើប្រព័ន្ធអ៊ីនធើណិត។ នៅលើកាតវ៉ាក់សាំងក្មេងៗ មានព័ត៌មានមួយចំនួនដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទថ្នាំវ៉ាក់សាំងដែលកុមារចាក់ ទីតាំងកន្លែងចាក់ និងថ្ងៃខែឆ្នាំដែលពួកគេទទួលវ៉ាក់សាំង ដែលនេះអាចបង្កភាពងាយស្រួលដល់ជនខិលខូច ឆ្លៀតឱកាសបន្លំឆបោកឪពុកម្ដាយដោយប្រការផ្សេងៗ។

២. កុំបោះចោល ឬធ្វើឲ្យបាត់កាតឱ្យសោះ៖ មិនថាមនុស្សពេញវ័យឬកុមារឡើយ ត្រូវរក្សាកាតវ៉ាក់សាំងឱ្យបានល្អ។ សម្រាប់ក្មេងដែលចាក់វ៉ាក់សាំងលើកទី១រួច វាងាយស្រួលក្នុងការទៅចាក់លើកទី២ ដើម្បីបង្ហាញទៅអ្នករៀបចំពិនិត្យ។ បើសិនកុមារមិនមានបង្ហាញកាតទេនោះ ក្រុមគ្រូពេទ្យនឹងបដិសេធមិនចាក់ឲ្យឡើយ។ ជាពិសេស កាតវ៉ាក់សាំងកូវីដ-១៩ នឹងចាំបាច់ពេលធ្វើដំណើរ ចូលរួមកន្លែងមនុស្សច្រើន ឬពេលត្រឡប់ចូលរៀនវិញ។ល។
៣. ហាមចាក់វ៉ាក់សាំងដទៃក្រោយវ៉ាក់សាំងកូវីដ-១៩៖ CDC អាមេរិកបានណែនាំឲ្យចាំរយៈពេល ១៤ថ្ងៃ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩សិន សឹមចាក់វ៉ាក់សាំងផ្សេង ព្រោះនៅមិនទាន់មានការសិក្សាគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីប្រតិកម្មរបស់វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំងដទៃទៀតនៅឡើយ។

៤. ហាមប្រើថ្នាំមុនពេលចាក់វ៉ាក់សាំង៖ កុមារខ្លះអាចមិនស្រួលខ្លួន មុនពេលទៅចាក់វ៉ាក់សាំង ឬដើម្បីបង្ការអាការក្រោយចាក់វ៉ាក់សាំង ឪពុកម្ដាយអាចឱ្យពួកគេលេបថ្នាំបំបាត់ការឈឺចាប់ ឬបញ្ចុះកម្ដៅ។ ប៉ុន្តែអ្នកជំនាញហាមដាច់ខាត មិនត្រូវធ្វើបែបនេះទេ ព្រោះអ្នកវិទ្យាសាស្ត្រមិនទាន់ដឹងថា តើវាឆ្លើយតបនឹងកូវីដ-១៩ ដូចម្ដេច ឬអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងឬយ៉ាងណានោះទេ។
៥. កុំឈប់ពាក់ម៉ាស ឬរក្សាគម្លាត៖ ត្បិតតែចាក់វ៉ាក់សាំងរួចរាល់មែន តែសរីរាង្គមនុស្សវ័យក្មេងដូចគ្នានឹងមនុស្សពេញវ័យដែរ គឺមិនទាន់អាចបង្កើតអង់ទីគ័រការពាររាងកាយបានភ្លាមទេ ទាល់តែរង់ចាំ ១៤ថ្ងៃសិន ឬលើសនេះ ទើបរាងកាយមានលទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩បាន។ ហេតុនេះ ទោះចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏មិនត្រូវឈប់ពាក់ម៉ាស ឬរក្សាគម្លាតនោះទេ៕

អត្ថបទ៖ សន្យា
ចុចអាន៖ មុននិងក្រោយចាក់វ៉ាក់សាំងរួច កុមារត្រូវហូបអាហារទាំងនេះ ដើម្បីបង្កើតអង់ទីគ័រនិងពង្រឹងភាពស៊ាំ
ចុចអាន៖ លោកស្រី ឱ វណ្ណឌីន៖ វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារ មានប្រសិទ្ធភាពរហូត៩៨%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


