ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន ថា អាល់កៃដា និងតាលីបង់ ជាក្រុមតែមួយ ដូចរសជាតិ កូកា និងប៉ិបស៊ី អញ្ចឹង
អនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Amrullah Saleh នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News បានបង្ហាញពីភាពដូចគ្នារវាងក្រុមភេរវករដូចជា អាល់កៃដា ISIS និងតាលីបង់ ពោលពួកគេគឺជាក្រុមតែមួយ ។

អ្នកនយោបាយ ដែលជាសមាជិកចុងក្រោយម្នាក់នៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលនៅតែបន្តប្រយុទ្ធជាមួយតាលីបង់ បានប្រៀបធៀបក្រុមភេរវករទាំង ៣ ខាងលើទៅនឹងភេសជ្ជៈដែលមានប្រជាប្រិយភាពចំនួន ២ គឺ “កូកា និងប៉ិបស៊ី” ដែលជាភេសជ្ជៈកាបូនផលិតដោយស្ករសរបស់អាមេរិក មានរសជាតិដូចគ្នា ។

លោក Saleh បានកត់សម្គាល់ថា “តាមឧត្ដមគតិរបស់ខ្ញុំ ភាពខុសគ្នារវាងក្រុម ISIS ក្រុមអាល់កៃដា និងតាលីបង់ គឺជាភាពខុសគ្នារវាងរសជាតិរបស់កូកា និងប៉ិបស៊ី ។ ប៉ុន្តែប្រសិនបើអ្នកដកស្លាកវាចេញ តើអ្នកអាចនិយាយថាមួយណាជាកូកា និងមួយណាជាប៉េបស៊ីទេ?” ។

លោក Saleh បានសង្កត់ធ្ងន់ថា ក្រុមតាលីបង់មិនអាចជឿទុកចិត្តបានទេ ដោយសំដៅទៅលើកិច្ចព្រមព្រៀងសន្តិភាពអាមេរិកឆ្នាំ ២០២០ ជាមួយក្រុមបះបោរដែលបានយល់ព្រមការពារក្រុមអាល់កៃដា មិនឲ្យចូលទៅក្នុងទឹកដីក្រោមការគ្រប់គ្រងរបស់ខ្លួន ។ លោកអនុប្រធានាធិបតីអាហ្វហ្គានីស្ថានបានអះអាងថា ពួកតាលីបង់ជឿត្រឹមតែថា “អក្សរសិល្ប៍ជីហាដរបស់ពួកគេនឹងឈ្នះ” ប៉ុណ្ណោះ ។
ក្រុមតាលីបង់បានអះអាងថា ខ្លួនកំពុងស្វែងរកនូវសន្តិភាពដល់អាហ្វហ្គានីស្ថាន ក៏ដូចជាការធ្វើជាគំរូនៃការគ្រប់គ្រងរបស់ខ្លួនក្រោមចក្ខុវិស័យអភិរក្ស ដែលកំណត់ដោយការយល់ដឹងរបស់ក្រុមនេះចំពោះច្បាប់ឥស្លាម Sharia ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ក្រុមតាលីបង់ យករំពាត់វាយអ្នកស្លៀកពាក់បែបលោកខាងលិចនៅតាមផ្លូវ ខណៈតម្លៃ burqa ឡើងមួយទ្វេជាពីរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


