ព័ត៌មានអន្ដរជាតិ
ត្រាំ៖ កងទ័ពអាមេរិក ចាប់ដៃគ្នាជាមួយនីហ្សេរីយ៉ា សម្លាប់មេក្លោងធំលំដាប់ទី២ របស់ ISIS
នៅក្នុងការបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការថា មេដឹកនាំរងលំដាប់ទីពីររបស់ក្រុមភេរវកររដ្ឋឥស្លាម ISIS គឺលោក Abu-Bilal al-Minuki ត្រូវបានសម្លាប់ហើយ នៅក្នុងប្រតិបត្តិការរួមគ្នាយ៉ាងស្វិតស្វាញមួយ រវាងកងទ័ពសហរដ្ឋអាមេរិក និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសនីហ្សេរីយ៉ា។ នេះបើយោងតាមការផ្សាយរបស់ Jerusalem Post នាថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦។

លោក ត្រាំ បានសរសេររៀបរាប់ដោយមោទកភាពថា នៅក្រោមការបញ្ជាផ្ទាល់របស់លោក កងទ័ពអាមេរិកដ៏ក្លាហាន និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសនីហ្សេរីយ៉ា បានសហការគ្នាបំពេញបេសកកម្មដ៏ស្មុគស្មាញ និងមានការរៀបចំផែនការយ៉ាងល្អិតល្អន់បំផុតមួយ ដើម្បីកម្ទេចមេភេរវករ ដែលសកម្មជាងគេបំផុត នៅលើពិភពលោកចេញពីសមរភូមិ។ លោកបានបន្ថែមទាំងសម្តីឌឺដងទៀតថា Abu-Bilal al-Minuki ដែលជាមេបញ្ជាការរងរបស់ក្រុម ISIS ទូទាំងពិភពលោក ធ្លាប់តែគិតថា ខ្លួនឯងអាចរត់ទៅលាក់ខ្លួន នៅក្នុងទ្វីបអាហ្វ្រិកបានដោយសុវត្ថិភាព ប៉ុន្តែគេមិនបានដឹងខ្លួនទាល់តែសោះថា អាមេរិកមានប្រភពព័ត៌មានសម្ងាត់ ដែលតែងតែរាយការណ៍ពីសកម្មភាពគ្រប់ជំហានរបស់គេជានិច្ច។
ទន្ទឹមនឹងការប្រកាសពីជោគជ័យដ៏ធំធេងនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់រដ្ឋាភិបាលនីហ្សេរីយ៉ា ផងដែរ ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមជាដៃគូយ៉ាងជិតដិត នៅក្នុងប្រតិបត្តិការវាយឆ្មក់កម្ទេចសម្បុកភេរវករដ៏គ្រោះថ្នាក់មួយនេះ។
គួរបញ្ជាក់ផងដែរថា កន្លងមក ប្រទេសនីហ្សេរីយ៉ា ធ្លាប់បានស្ថិតក្រោមការរិះគន់ និងការតាមដានយ៉ាងតឹងរ៉ឹងពីសំណាក់លោក ត្រាំ បន្ទាប់ពីលោកបានចោទប្រកាន់ថា មានការធ្វើបាប និងធ្វើទុក្ខបុកម្នេញលើប្រជាជន ដែលកាន់សាសនាគ្រិស្តនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ ទោះបីជារដ្ឋាភិបាលនីហ្សេរីយ៉ា បានចេញមុខបដិសេធដាច់អហង្ការក៏ដោយ។ ជាក់ស្តែង បន្ទាប់ពីមានការចោទប្រកាន់របស់លោក ត្រាំ កាលពីឆ្នាំមុន កងទ័ពសហរដ្ឋអាមេរិក ថែមទាំងបានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើអ្វីដែលខ្លួនអះអាងថា ជាមូលដ្ឋានទ័ពរបស់ក្រុមអ៊ីស្លាមជ្រុលនិយម នៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា ចំថ្ងៃបុណ្យណូអែលទៀតផង ប៉ុន្តែពេលនេះ ប្រទេសទាំងពីរ បានចាប់ដៃគ្នាបង្កើតស្នាដៃធំជាអន្តរជាតិវិញម្តង៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


