ព័ត៌មានជាតិ
អាជ្ញាធរខេត្តតាកែវចុះពិនិត្យស្ថានភាពស្រូវពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
ថ្វីត្បិតតែចូលដល់រដូវវស្សាសម្រាប់ការបង្កបង្កើនផលស្រូវពលរដ្ឋក៏ពិតមែន ឃើញថា ដំបន់មួយចំនួននៃស្រុកសំរោង គឺស្រូវវស្សារបស់ពួកគាត់កំពុងតែរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។

ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកអភិបាលស្រុកសំរោង លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងក្រុមការងារថ្នាក់ខេត្តបានអញ្ជើញចុះពិនិត្យស្ថានីយ៍បូមទឹក និងស្ថានភាពបង្កបង្កើនផលស្រូវរដូវវស្សាដែលបានកំពុងជួបគ្រោះរាំងស្ងួតនៅឃុំជើងគួន និងស្លា។

តាមការបញ្ជាក់ពីលោក កេត ម៉ៅ អភិបាលស្រុកសំរោង ឲ្យដឹងថា កន្លងមករដ្ឋបាលខេត្តតាកែវ បានឧបត្ថម្ភប្រេងចំនួន១,៥០០ លីត្រដល់ឃុំទាំងពីរនេះ តាមរយៈមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទដើម្បីជួយបូមទឹកសង្គ្រោះស្រូវដែលជួបគ្រោះរាំងស្ងួតផងដែរ។ ហើយនៅថ្ងៃនេះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភប្រេងចំនួន១,០០០ លីត្របន្ថែមទៀតដល់ឃុំស្លា ដើម្បីទុកបូមទឹកសង្គ្រោះស្រូវរដូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះរាំងស្ងួត៕
អត្ថបទ ៖ វីរៈ





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា