ព័ត៌មានជាតិ
ផ្ទះប្រជាពលរដ្ឋ២១ខ្នង ក្នុងឃុំចំនួន៤ស្រុកថ្មគោល ត្រូវខ្យល់កន្ត្រាក់បំផ្លាញខូចខាតស្ទើរទាំងស្រុង
លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ២១ ខ្នង ក្នុងស្រុកថ្មគោលត្រូវបានបំផ្លាញខ្ទេចខ្ទីដោយកម្លាំងខ្យល់កន្ត្រាក់ដែលបានបោកបក់ចូលទៅលើឃុំចំនួន ៤ ខណៈពេលដែលភ្លៀងកំពុងធ្លាក់យ៉ាងខ្លាំងផងដែរ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីគ្រោះធម្មជាតិនេះបានកើតឡើងកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង ០០នាទី ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានករណីខ្យល់កន្ត្រាក់កើតឡើងចំនួន ០១លើក បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ២១ ខ្នង, ខូចខាតរបើកស័ង្កសីចំនួន ៤០១ សន្លឹក (ខូចខាតរបើកស័ង្កសីទាំងស្រុងចំនួន ៦ខ្នង)។


របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុគឺមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង នៅក្នុងភូមិសាស្ត្រស្រុកថ្មគោល ស្របពេលជាមួយគ្នាដែរក៏ស្រាប់តែមានខ្យល់កន្តាក់បានបោកបក់យ៉ាងខ្លាំង កួចចូលទៅលើឃុំចំនួន ៤ ដែលធ្វើឲ្យដំបូលផ្ទះរបស់ប្រជាពលរដ្ឋរបើករបាញប៉ើងពេញវាលអស់ចំនួន២១ខ្នងដែលក្នុងនោះគឺ : ឃុំបឹងព្រីង នៅភូមិស្នួលកោង ខូចខាតផ្ទះចំនួន ៣ ខ្នង និងប៉ើងស័ង្កសីសរុបចំនួន ៥៧ សន្លឹកឃុំបឹងព្រីង ខូចខាតរបើកស័ង្កសីចំនួន ២០ សន្លឹក , ឃុំជ្រោយស្ដៅ៖ នៅភូមិនិគមក្រៅ ខូចខាតផ្ទះចំនួន ៤ ខ្នង របើកស័ង្កសីសរុបចំនួន ១៣៦ សន្លឹក។



នៅភូមិជ្រោយស្ដៅ ខូចខាតផ្ទះចំនួន ៧ ខ្នង របើកស័ង្កសីសរុបចំនួន ១៥១ សន្លឹក, ឃុំតាម៉ឺន: នៅភូមិតាសី ខូចខាតផ្ទះចំនួន ១ ខ្នង របើកស័ង្កសីចំនួន ១០ សន្លឹក, នៅភូមិគោកត្រប់ ខូចខាតផ្ទះចំនួន ២ ខ្នង របើកស័ង្កសីសរុបចំនួន ២៣ សន្លឹក និង ឃុំគោកឃ្មុំ នៅភូមិកណ្ដាលជើង ខូចខាតផ្ទះចំនួន ២ ខ្នងរបើកស័ង្កសីសរុបចំនួន ២៤ សន្លឹក, នៅភូមិឆ្កែកូន ខូចខាតផ្ទះចំនួន ២ ខ្នង របើកស័ង្កសីសរុបចំនួន ១០០ សន្លឹក ដែលនេះគឺជាគ្រោះធម្មជាតិគ្មាននរណាអាចដឹងមុនបាន ប៉ុន្តែនៅក្នុងហេតុការណ៍នេះដែរពុំមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ៕ អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


