Connect with us

ព័ត៌មានជាតិ

ដូចការគ្រោងទុក រដ្ឋបាលខេត្តតាកែវ រៀបចំពីធីប្រណាំងរទេះសាឡី ដើម្បីអបអរសាទរ «សង្ក្រាន្តតាកែវ»

បានផុស

នៅ

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រណាំងគោរទេះសាឡីយ៉ាងអធិកអធម ដើម្បីអបអរសាទរ និងស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកំពុងខិតជិតមកដល់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមយ៉ាងកុះករ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះ ត្រូវបានរៀបចំនៅទីតាំងអតីតសាលានយោបាយខេត្ត ស្ថិតក្នុងភូមិ៣ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកទស្សនាយ៉ាងច្រើនកុះករ បង្កើតបរិយាកាសសប្បាយរីករាយ និងអធិកអធមមុនពេលចូលឆ្នាំថ្មី។

ការប្រណាំងគោរទេះសាឡី គឺជាប្រពៃណីមួយដ៏មានអត្តសញ្ញាណជាតិខ្មែរ ដែលមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកកម្ពស់ និងថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អប្រណិតរបស់បុព្វបុរសខ្មែរ ឱ្យបន្តរស់រវើក និងស្ថិតស្ថេរជាយូរអង្វែង៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម