ព័ត៌មានជាតិ
បុរសម្នាក់ កំពុងជិះម៉ូតូត្រឡប់មកផ្ទះ ស្រាប់តែរន្ទះបាញ់ស្លាប់ នៅតាមផ្លូវមកវិញ
បុរសម្នាក់ ត្រូវបានបាត់បង់ជីវិតនៅតាមផ្លូវយ៉ាងអាណោចអធ័ម ខណៈដែលមេឃផ្តើមធ្លាក់ភ្លៀងលាយឡំផ្គររន្ទះ ហើយបុរសជាជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញមិនទាន់បានដល់ផ្ទះផង ក៏រន្ទះបានបាញ់ផ្តាច់ជីវិតនៅតាមផ្លូវតែម្តង។
សមត្ថកិច្ចប្រាប់ថា ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង៦:២០នាទីល្ងាចស្ថិតនៅចំណុចលើផ្លូវជាតិលេខ៥ ក្នុងក្រុមទី១១ ភូមិអូសទូកឃុំកំពង់ព្រៀង ស្រុកសង្កែខេត្តបាត់ដំបង ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ ចេម សត់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ហើយមូលហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងមានទិសដៅពីត្បូងទៅជើង(ត្រឡប់ទៅផ្ទះ)ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពីសមត្ថកិច្ចបានផ្តល់ពត៌មានដល់ក្រុមគ្រួសារសព៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៨ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ