ព័ត៌មានជាតិ
សាលាឯកជន ស្នើលក្ខខណ្ឌមួយចំនួន ទើបអាចបើកសាលាវិញបាន
ភ្នំពេញ៖ លោកបណ្ឌិត ហេងវ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានស្នើសុំទៅក្រសួងអប់រំយុវជននិងកីឡា ធ្វើការបន្ធូរបន្ថយនូវវិធានការខ្លះដើម្បីអាចឱ្យសាលាឯកជនកម្រិតធម្យមនិងក្រោមៗ អាចមានលទ្ធភាពបើកដំណើរការសាលាឡើងវិញនាពេលខាងមុខនេះ។
ការស្នើសុំនេះបានធ្វើឡើង ខណៈក្រសួងអប់រំយុវជននិងកីឡា នឹងបើកកិច្ចប្រជុំបន្ទាន់ជាមួយប្រធានមន្ទីរអបរំយុវជននិងកីឡា និងគណៈអភិបាលរាជធានីខេត្តទូទាំងប្រទេសនៅរសៀលថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១នេះ ដើម្បីពិភាក្សាស្តីពីដំណើរការបើកសាលារៀនឡើងវិញ។

លោក បណ្ឌិត ហេងវ៉ាន់ដា មានប្រសាសន៍នៅថ្ងៃទី១កញ្ញានេះថា « ពេលខ្លះចងខ្លាំងពេកការពារខ្លាំងពេក ទប់ស្កាត់ជំងឺកូវីដ១៩នៅក្នុងសាលាជួនកាលវាធ្វើឱ្យការចំណាយធំ ខ្លាចក្រែងលោមានការមិនអាចទប់ជាប់ចំណូលដែលមានបច្ចុប្បន្ន ក៏ពិបាកនឹងបើកវិញដែរ ពីព្រោះកាលណារឹតត្បិតខ្ពស់អាចរស់បានតែសាលាអន្តរជាតិ ដែលមានតម្លៃខ្ពស់ៗប្រហែលជាគេអាចរត់រួច។ ប៉ុន្តែបើសិនជារឹតត្បិតខ្ពស់សម្រាប់សាលាឯកជនធន់ល្មមធន់ថ្នាក់ក្រោម ខ្ញុំជឿជាក់ថាពិបាកហើយ»។
លោកបានពន្យល់ថា បើកាលណារឹតត្បិតខ្លាំង និងស្តង់ដារតែមួយធ្វើឱ្យការចំណាយឡើងធំ ខ្លាចសាលាទាំងនោះរត់មិនរួចឬមិនអាចទ្រទ្រង់បាន។
លោកបានសំណូមពរដល់ក្រសួងអប់រំ គួរតែមានវិធានការមានលក្ខណៈបត់បែន ដោយទុកលទ្ធភាពការទទួលខុសត្រូវសាលានីមួយឱ្យមានការទទួលខុសត្រូវផង។
លោកបានបញ្ជាក់ថា «បើសាលានីមួយៗ មិនទទួលខុសត្រូវទេបើទោះបីជាមានស្តង់ដារកម្រិតណាក៏ដោយក៏មិនអាចអនុវត្តបានដែរ»។

សមាគមគ្រឹះស្ថានអប់រំឯកជន នឹងបើកកិច្ចប្រជុំមួយជាមួយសមាជិករបស់ខ្លួននៅរសៀលថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២១ស្អែកនេះ ដើម្បីពិភាក្សាគ្នាត្រៀមបើកសាលាឯកជនឡើងវិញឱ្យស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាល។
លោក ហេង វ៉ាន់ដា បានបន្តថា កិច្ចប្រជុំនេះគឺយោងទៅលើអនុសាសន៍របស់សម្តេចតេជោដែលបានលើកឡើងពីការរៀបចំបើកដំណើរការសាលារៀននៅតាមតំបន់ដែលមិនមានឆ្លងឬមានឆ្លងជំងឺកូវីដ១៩តិចតួចដើម្បីឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញទាំងសាលារដ្ឋនិងឯកជន។
កាលពីព្រឹកថ្ងៃទី៣១ សីហាឆ្នាំ២០២១កន្លងទៅ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានចេញ សារសម្លេងបន្ទាន់មួយណែនាំដល់ ក្រសួងអប់រំយុវជន និងកីឡា ឲ្យសហការជាមួយបណ្តាខេត្តនានា ដើម្បីពិនិត្យមើលលើការបើកសាលារៀនឡើងវិញនៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកលាសារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែក៍ត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាប្រចាំផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ